នៅ​ចាំ​ទេ លេង​ហ្វេសប៊ុក​សុខៗ​ផ្អើល​តាម​គ្នា​ព្រាត Comment ថា@[4:0], BFF

  • 2018-03-23 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មែន​ទើប​តែ​ឆ្នាំ​នេះ​ទេ ក្រឡេក​ទៅ​មើល​ឆ្នាំ​មុនៗ សារ​ដែល​ចែក​រំលែក​ត​គ្នា​ពេញ​ហ្វេសប៊ុក​ ភាគ​ច្រើន​​សរសេរ​ថា បើ Comment ពាក្យ​​ទាំង​នោះ​មិន​ចេញ​បែប​នេះ ឬ​បែប​នោះ​​អាច​បញ្ជាក់​​​ពី​គណនី​ត្រូវ​​បាន​គេ​ Hack។ អ្វី​ដែល​ជា​រឿង​ហួស​ចិត្ត​គឺ​ថា មាន​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ក៏​ជឿ​និង​ធ្វើ​តាម​ រហូត​មាន​អ្នក​ប្រើ​មួយ​ចំនួន​ភ័យ​ខ្លួន​​មិន​ស្ទើរ​ទេ។

BFF

តាម​ការ​សំគាល់​របស់​ក្រុម​ការ​ងារ​ ដំណឹង​​កូរ​កក្រើក​បណ្ដាញ​​សង្គម​ហ្វេសប៊ុក​ទាំង​នោះ​​ភាគ​ច្រើន​នៅ​ដើម​​ឆ្នាំ អំឡុង​​ខែ​​កុម្ភៈ មីនា ឬ​មេសា​​តាំង​ពី​ឆ្នាំ ២០១០ ដល់ ២០១៨​​ ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ​។

ដោយ​កាល​ពី​ខែ​​កុម្ភៈឆ្នាំ ២០១៥ មាន​សារ​មួយ​​បោក​អ្នក​លេងហ្វេសប៊ុក​ ជឿ​ឡើង​លង់ និយាយ​ពី​ "​ការ​ភាយ​ចេញ​នៃ​វិទ្យុ​សកម្ម​​របស់​អង្គការ​ណាសា​​នៅ​ថ្ងៃ​ទី​ ១៦ ខែ​កុម្ភៈ​ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​​ពិភពលោក​ ​​​​ហើយ​អ្វី​ៗ​នឹង​ត្រូវ​​បញ្ចប់​។"

ដោយ​ឡែក​នៅ​ខែ​មីនា​ឆ្នាំ ២០១៦ មាន​សារ​មួយ​ទៀត​​និយាយ​ពី​ "ពាក្យ xoxoxo បើ Comment មិន​ចេញ​ពណ៌ ឬ​មិន​ចេញ​ឈ្មោះ​អី​​ទេ មាន​ន័យ​ថា​គណនី​ត្រូវ​បាន​ Hack។

ចំណែក​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០១៧ ​រាង​ប្លែក​ជាងគេ​បន្តិច​ត្រង់​ថា មិន​មែន​ជា​ការ​បោក​ប្រាស់​ត​គ្នា​ទេ តែ​ជា​រូប​ Sticker លលក​បោក​ក្បាល ជា​គំនិត​​បង្កើត​ថ្មី​ដោយ​​វិចិត្រករ​ស្រី​ម្នាក់​រស់​នៅ​​សហរដ្ឋ​អាមេរិក។ Sticker លលក​​បែក​ស្លុយ​​នោះ ធ្វើ​ឲ្យ​កក្រើក​ពេញ​ហ្វេក​បុក​នៅ​កម្ពុជា​រហូត​មាន​អ្នក​ខ្លះ​ខឹង​គ្នា អន់​ចិត្ត unfriend ចោល​ទៀត​ផង ដោយសារ​គិត​ថា​ ជា​ការ​រំខាន​អារម្មណ៍។

Sticker លលក​​បែក​ស្លុយ​​

មិន​ខុស​គ្នា​ដែរ​នៅ​ឆ្នាំ​ដដែល​ខែ​មេសា មាន​សារ​មួយ​ទៀត​និយាយ​ពី "កូដ @[4:0] បើ​ អ្នក​Comment ហើយ​បង្ហាញ​ឈ្មោះ​ Mark Zuckerberg នោះ​គណនី​មិន​មាន​រង​ការ​ Hack ប៉ុន្តែ​បើ​មិន​បង្ហាញ​ឈ្មោះ​ទេ​ មាន​ន័យ​ថា​គណនី​ត្រូវ​បាន​ Hack ហើយ​។

ងាក​មក​កាល​ពី​ថ្ងៃ​ទី ២០ ខែ​មីនា​ឆ្នាំ ២០១៨ ថ្មីៗ​នេះ មាន​សារ​មួយ​​ផ្អើល​តាម​គ្នា​​ស្ទើរ​គ្រប់​ផេក​ហ្វេសប៊ុក​និយាយ​ពី "ពាក្យ​ BFF បើ​អ្នក Comment ទៅ​លើ​ផុស​នរណា​ម្នាក់ មិន​ចេញ​ពណ៌​បៃតង គិត​ថា​គណនី​នឹង​ត្រូវ​បាន​គេ​ Hack ហើយ"។ សូម្បី​តែ​នៅ​ប្រទេស​ជិត​ខាង​ដូច​ជា វៀតណាម​ជា​ដើម​ក៏​ចាញ់​បោក​សារ​នេះ​ដែរ។

ត្រឡប់​មក​វិញ​​ ការ​ដែល​ក្រុម​ការងារ​​សរុប​រឿង​ទាំង​នេះ​ដើម្បី​ចង់​ឲ្យ​ប្រិយមិត្ត​ពិចារណា​ឲ្យ​បាន​ច្រើន​ដង​សិន មុន​នឹង​ជឿ​លើ​ការ​ចែក​រំលែក​ត​គ្នា​ដូច​រូបភាព​ដែល​រៀប​រាប់​ខាង​លើ។ ម្យ៉ាង​ដើម្បី​ជា​ការ​ក្រើន​រំលឹក​ដល់​​អ្នក​លេង​ហ្វេកបុក​ ឲ្យ​ចំណាំ​របៀប​ដែល​ជន​ឱកាសនិយម​ឆ្លៀត​ទាញ​យក​ផល​ចំណេញ​​​​តាម​រយៈ​​រឿង​ទាំង​នោះ​ហើយ​ឲ្យ​ជួយ Like ជួយ Share អី​ជា​ដើម៕

xoxo
BFF

អត្ថបទ៖ រក្សា

អត្ថបទថ្មី