ប្រទេសមួយនៅអាស៊ីមិនឡើងថ្លៃសាំងដាច់ខាត ក្រោមហេតុផលគួរឲ្យសរសើរ១

  • 2018-04-29 07:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា តម្លៃ​ប្រេង​ឆៅ​ទូទាំង​ពិភពលោក​​កំពុង​ហក់​ឡើង​ខ្ពស់​នា​ពេល​ថ្មី​ៗ​នេះ​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​តែ​រក្សា​តម្លៃ​ដដែល​សម្រាប់​ពលរដ្ឋ​របស់​ខ្លួន។

យោង​តាម​របាយការណ៍​ជា​ច្រើន​ឲ្យ​ដឹង​ថា អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​មក​ហើយ​ដែល​តម្លៃ​សាំង​ក្នុង​ប្រទេស ម៉ាឡេស៊ី​មិន​មាន​ការ​ឡើង​ថ្លៃ​នោះ​ទេ។ ជាក់​ស្ដែង សម្រាប់​សាំង​ធម្ម​តា​មាន​តម្លៃ ០,៥៦ ដុល្លារ​ក្នុង​មួយ​លីត្រ, សាំង​ស៊ុបពែរ​តម្លៃ ០,៦១ ដុល្លារ​ក្នុង​មួយ​លីត្រ និង​ម៉ាស៊ូត​តម្លៃ ០,៥៤ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​លីត្រ។

គួរ​ឲ្យ​ដឹង​ថា ការ​មិន​ដំឡើង​ថ្លៃ​សាំង​បែប​នេះ​គឺ​ជា​ការ​សម្រេច​ផ្ទាល់​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក Najib Razak ផ្ទាល់​ ក្រោម​ហេតុ​ផល​បង្ការ​ផល​ប៉ះ​ពាល់​ដល់​ប្រជាជន​របស់​ខ្លួន ជា​ពិសេស​អ្នក​ដែល​មាន​ចំណូល​ទាប៕

ចុចអាន ៖

ប្រភព៖ paultan   ប្រែ​សម្រួល៖ រ័ត្ន