កីឡាករ​ក្រុម​ Roma ធ្វើ​រឿង​គួរ​ឲ្យ​គោរព​មួយ​មុន​ប៉ះ Liverpool

  • 2018-05-02 02:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AS Roma នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Stadio Olimpico ស្វាគមន៍​ Liverpool នៅ​ការ​ប្រកួត​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទីពីរ​នៅ​យប់​នេះ។

លោក​ Sean Cox

កាល​ពី​ជើង​ទី​មួយ​ Liverpool បាន​បំបាក់​ជើង​ខ្លាំង​អ៊ីតាលី​ ៥​ទល់​នឹង​២ ធ្វើ​ឲ្យ​ពួកគេ​មាន​សង្ឃឹម​ច្រើន​សម្រាប់​ការ​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ប៉ះ​ Real Madrid។ យ៉ាង​ណា​នៅ​អំឡុង​ពេល​ហ្វឹកហាត់​ក្រុម​កីឡាករ​របស់​ Roma បាន​ពាក់​អាវ​យឺត​មួយ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​គាំទ្រ​ Liverpool ម្នាក់​កំពុង​របួស​ធ្ងន់​នៅ​ក្នុង​មន្ទីរពេទ្យ។​

លើ​អាវ​របស់​កីឡាករ​ម្នាក់​ៗ​មាន​សរសេរ​ថា​ Forza Sean មាន​ន័យ​ថា​ "តស៊ូ​​ឡើង​ Sean”។ រម្លឹក​ពី​ហេតុ​ការណ៍​កាល​ពី​ជើង​ទី​មួយ​ក្រុម​អ្នក​គាំទ្រ​ Liverpool និង​​ Roma បាន​ប្រើ​ហិង្សា​ក្រៅ​កីឡដ្ឋាន​ហើយ​ លោក​ Sean Cox វ័យ​៥៣​ឆ្នាំ​​បាន​រង​របួស​ក្បាល​ធ្ងន់ធ្ងរ​រហូត​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត។

អ្នក​គាំទ្រ Roma ២​នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត​បន្ទាប់​ពី​ ព្រួត​គ្នា​វាយ​ទៅ​លើ Sean Cox៕ ​

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ័ត្ន