សមាជិក​ក្រុម​ GOT7 ម្នាក់​ត្រូវ​នឹង​របស់​រឹង​កណ្ដាល​មុខ ពេល​កំពុង​សម្ដែង​លើ​ឆាក​ប្រគំតន្ត្រី​

  • 2018-05-08 13:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Youngjae ក្នុង​ក្រុម​ GOT7 បាន​ជួប​ហេតុការណ៍​មិន​នឹក​ស្មាន​ដល់​មួយ​ ក្នុង​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ពិភពលោក​ EYES ON YOU នៅ​ថ្ងៃ​ទី​៥​ ខែ​ឧសភា​នេះ​។

ជាក់ស្ដែង​ ខណៈ​ពេល​តារា​សង្ហា​រូប​នេះ​ កំពុង​ឈរ​លើ​ឆាក​ គោរព​ស្វាគមន៍​អ្នក​គាំទ្រ​ ស្រាប់​តែ​មាន​វត្ថុ​មួយ​ (ទំនង​ជា​ក្រែម​ ឬ​បំពង់អ្វី​ម្យ៉ាង​) គប់​ចំ​កណ្ដាល​មុខ​សមាជិក​ក្រុម​ GOT7 គឺ​តារា​ចម្រៀង​ Youngjae តែ​ម្ដង​។

ភ្លាម​ៗ​នេះ​ដែរ​ តារា​ប្រុស​រូប​នេះ​ ក៏​យក​ដៃ​ខ្ទប់​មុខ​ហើយ​ដើរ​ថយ​ក្រោយ​វិញ​ ពោល​គឺ​ទំនង​ជា​ឈឺ​ខ្លាំង​ហើយ​។

យ៉ាងណាមិញ​ តារា​ Youngjae ក៏​នៅ​តែ​បន្ត​សម្ដែង​លើ​ឆាក​ធម្មតា​ដដែល​ តែ​គ្រាន់​តែង​យក​ដៃ​ខ្ទប់​មុខ​។

សូម​បញ្ជាក់​ផង​ដែរ​ ចំពោះ​ទង្វើ​គប់​វត្ថុ​ពី​ក្រោម​ឆាក​ឡើង​នេះ​ គឺ​ពុំ​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ថា​ ជា​ទង្វើ​ចេតនា​ ឬ​អចេតនា​៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ