១១១ ឆ្នាំគត់ របាំ​ព្រះរាជ​ទ្រព្យ​បែប​មុខ​ស​ខ្មែរ​ទៅ​ដល់​ប្រទេស​បារាំង​ជា​លើក​ទី២

  • 2018-05-14 07:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាំ​ព្រះ​រាជ​ទ្រព្យ បាន​ទៅ​ទឹក​ដី​ប្រទេស​បារាំង​ហើយ ដោយ​ផ្ទាំង​ទស្សនីយ​ភាព​នេះ​ជា​ការ​ច្នៃ​សាច់​រឿង​ថ្មី​លក្ខណៈ​ខ្មែរ​ទំនើប​កម្ម​ "ព្រះនាងវឌ្ឍនាទេវី​ " ជា​ព្រះ​រាជកិច្ច​ថ្មី​ដែល​សម្ដេចព្រះរៀម នរោត្តម ​បុប្ផា​ទេវី ​ទ្រង់​បង្កើត​ឡើង និង​​ជា​ផ្ទាំង​ទស្សនី​ភាព​ដ៏​អស្ចារ្យ ។

សម្តេចព្រះរៀមបង្ហាត់បង្ហាញដល់នាដការ មុនចេញទៅសម្តែងនៅប្រទេសបារាំង

បើ​តាម​លោក ព្រឿង ឈាង​ ជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ និង​ជា​អ្នក​ចូល​រួម​ក្នុង​ការងារ​ជា​មួយ​​សម្ដេចព្រះរៀម​បាន​ឲ្យដឹងថា​ ផ្ទាំង​ទស្សនីយភាព​ល្អ​ឯក​​នេះ​នឹង​សម្ដែង​ទៅ​តាម​សាច់​រឿង​មួយ​របស់​ប្រទេស​ក្រិច​​​ ប៉ុន្តែ​ក្បាច់​និង​ការ​ស្លៀក​ពាក់​គឺ​នៅ​រក្សា​​បែប​របាំ​ខ្មែរ​ទាំង​ស្រុង​។ លោក​បន្ត​ថា​ ក្រៅ​ពី​ក៏​មាន​ការ​បន្ថែម​នូវ​ក្បាច់​រាំ​បុរាណ​ ការ​សម្ដែង​នេះ​គឺ​ផាត់​មុខ​ស​ទាំងអស់​ ដើម្បី​បង្ហាញ​ពី​របាំ​ព្រះរាជ​ទ្រព្យ​ក្នុង​អំឡុង ​១០០ឆ្នាំ​មុន​។

ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នៅក្រៅ​ប្រទេស​នេះ ប្រមូល​ផ្តុំ​ដោយ​នាដកា​ និង​សិល្បករ​ចំណាន​ៗចូល​រួម​សម្ដែងទាំងអស់​​ចំនួន​ជាង៤០​នាក់​ ។ មុខ​ពេល​ចេញ​ទៅ​សម្ដែង​​នៅ​បារាំង​ សម្តេច​ព្រះរៀម នរោត្តម បុប្ផាទេវី បាន​ដឹក​នាំការសម្ដែង​ថ្វាយ​ព្រះ​ករុណា​ទត​នៅ​ដើម​ខែ​ឧសភា កន្លងទៅ​ នៅ​សាលចតុម្មុខ​ ។

គិត​មក​ដល់​ពេល​នេះ​មានរយៈកាល​១១១​ឆ្នាំ​ហើយ ដែល​របាំ​ព្រះរាជ​ទ្រព្យ​បែប​មុខ​ស​បាន​យក​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង ដោយ​កាល​ពី​ឆ្នាំ​១៩០៦​ របាំ​ព្រះរាជ​ទ្រព្យ​បាន​ដង្ហែ​ហ្លួង​ព្រះ​សុីសុវតិ្ថ​មក​ដល់​ទឹក​ដី​ប្រទេស​បារាំង​ជា​លើក​ដំបូង៕

អត្ថបទ៖ ដេត ធន្នី