ឃើញ​មាន​អ្នក​ប្រើ​ច្រើន​ Facebook ចង់​ដាក់​ពាណិជ្ជកម្ម​ ចូល​មុខងារ​ថ្មី​ភ្លាម​

  • 2018-05-18 07:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ប្រកាស​ថា​ចំនួន​អ្នក​ប្រើ​ប្រាស់​​សកម្ម​ជា​ប្រចាំ​ថ្ងៃ​នៃ​​មុខងារ​ Stories របស់​ខ្លួន​ ​បាន​កើន​ឡើង​ដល់​ ១៥០ ​លាន​នាក់​​ហើយ ដោយ​នឹង​ចាប់​ផ្ដើម​សាក​ល្បង​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​លើ​មុខងារ​នេះ​នៅ​ក្នុង​សប្ដាហ៍​នេះ។

ពាណិជ្ជកម្ម​ដែល​បង្ហាញ​ នឹង​ជា​ប្រភេទ​វីដេអូ​ដែល​មាន​រយៈពេល​ ៥ ទៅ ១៥ វិនាទី ហើយ​អ្នក​ប្រើ​ប្រាស់​មាន​ជម្រើស​ដើម្បី​ចុច​រំលង​វា ហើយ​ពាណិជ្ជកម្ម​លើ​ Instagram Stories អាច​នឹង​ឆ្លង​ចូល​ Facebook Stories បាន។

គួរ​ដឹង​ថា​ Facebook បាន​ដាក់​មុខងារ​ Stories ​ដំបូង​គេ​នៅ​លើ​ Instagram រួម​ទាំង​ WhatsApp ដែល​សុទ្ធ​សឹង​តែ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​។ ក្រោយ​មក​នៅ​ខែ​មីនា​​​ Facebook ក៏​ដាក់​មុខងារ​នេះ​នៅ​លើ​ ​បណ្ដាញ​Facebook ផ្ទាល់ ដែល​ដំណើរ​ការ​ដូច​គ្នា​នឹង​ Stories លើ​ Instagram និង WhatsApp។

​​​​​បញ្ជាក់​ថា​ការ​សាក​ល្បង​ដាក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ ធ្វើ​ឡើង​​​មុន​គេ​នៅ​សហរដ្ឋអាមេរិក ម៉ិកស៊ីកូ និង ប្រទេស​ប្រេស៊ីល៕

ប្រភព៖ Cnet   ប្រែ​សម្រួល៖ សុខហេង