សិស្សទី១២ ត្រៀម​ប្រឡង អាច​ដោនឡូត​ឯកសារ​ជំនួយ​បាន​ហើយ

  • 2018-05-30 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេរៀនសង្ខេប និងលំហាត់គំរូជាឯកសារ​ជំនួយ​ស្មារតី​សម្រាប់​សិស្ស​ថ្នាក់ទី​១២​ ត្រៀម​ប្រលង​បាក់ឌុប ត្រូវ​បាន​​​​ក្រសួង​អប់​រំ យុវជន​និង​កីឡា បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសបុក។​

ឯកសារនេះ​ជំនួយដល់​សិស្សានុសិស្ស ប៉ុន្តែ​មិនមែន​ជា​ឯកសារ​ពេញលេញ សម្រាប់​​កម្មវិធី​​សិក្សា​​ថ្នាក់​​ទី​១២ ទាំង​មូល​ទេ។ តាម​ការ​ឲ្យ​ពី​ទំព័រ​ហ្វេកប៊ុក​ផ្លូវការរបស់​ក្រសួង។

ក្រសួង​អប់រំ​កំពុង​មាន​វិធានការ​ចង់​បង្រៀន ឬ​កែ​វិញ្ញសារ​ចាស់ៗ​លើ​អនឡាញ ដោយ​ប្រមូល​យក​ឯកសារ និង​រូបមន្ត​សំខាន់ៗ​ចងជា e-book ដើម្បី​សិស្ស​រៀន​ត្រៀម​មុន​ចូល​ប្រលង​បាក់ឌុប។

ឯកសារ​ដែល​ក្រសួង​បង្ហោះ​ចែកចាយ​សម្រាប់​សិស្ស​ទាញយក​ទៅ​មើលទាក់ទងមុខវិជ្ជា​សំខាន់ៗ​ផ្នែក​វិទ្យាសាស្រ្ត​ដូចជា រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា ជីវវិទ្យា និង​ប្រវត្តិវិទ្យា។

ចុច​ខាងក្រោម​ទាញយកឯកសារទម្រង់ pdf៖

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា