​ព្រឹត្តិការណ៍ WWDC ថ្ងៃ​ទី ៤ ​មិថុនា​ Apple នឹង​បង្ហាញអី​ខ្លះ?

  • 2018-06-01 03:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ពី Bloomberg បាន​ឲ្យ​ដឹង​ថា​ព្រឹត្តិការណ៍ WWDC 2018 ដែល​ត្រៀម​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ចន្ទ​នេះ នឹង​មាន​ប្រកាស​បង្ហាញ​នូវ​មុខងារ​ថ្មី​ឲ្យ​ឈ្មោះ Digital Health មាន​កំណត់​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ iOS 12។ ជា​ការ​ឆ្លើយតប​ចំពោះ​មតិ​លើក​ឡើង​ថា​ក្រុមហ៊ុន​យក្ស​អាមេរិក​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ញៀន​លើ​ឧបករណ៍​របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​តាមដាន​ពី​ចំនួន​ម៉ោង​នៃ​ការ​ប្រើប្រាស់​ឧបករណ៍ Apple។

បន្សំ​ពី​នេះ​ក៏​មាន​មុខងារ ARKit 2.0 ផ្តល់​ឲ្យ​វិស្វករ​កម្មវិធី​អាច​ពង្រឹង​ការ​បង្កើត​កម្មវិធី AR អនុញ្ញាត​ឲ្យ​អ្នក​លេង​ចូលរួម​ប្រកួត​ជាមួយ​គ្នា​តាម​រយៈ Virtual Background តែ​មួយ ពោល​ជា​គោលបំណង​អភិវឌ្ឍ​ដ៏​ធំ​មួយ​របស់​លោក Tim Cook កំពុង​សម្លឹង​ឃើញ​ទៅ​ថ្ងៃ​មុខ។

អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ផែនការ​ដាក់​បង្ហាញ​នាឡិកា Apple Watch ស៊េរី​ថ្មី ដែល​មាន​ប្រភេទ​ខ្សែ ៣៨ ម.ម និង ៤២ ម.ម ជាមួយ​អេក្រង់​ពេញ​គែម​សង​ខាង​កាន់​តែ​ប្រណីត​ជាង​មុន អម​ការ​បញ្ចូល​នូវ​មុខងារ​ថ្មី​ជា​ច្រើន ដែល​យើង​នឹង​លំអិត​កាន់​តែ​ច្បាស់ការ​ក្នុង​ថ្ងៃ​នោះ​ផ្ទាល់​តែ​ម្តង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា