មាន​ពិត​ម៉ូឌែល Find X ពី Oppo ប្រើ​សុទ្ធ​តែ RAM 8GB ត្រៀម​លេច​មុខ​សប្តាហ៍​ក្រោយ

  • 2018-06-12 12:08:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​គណនី Oppo លើ​បណ្តាញ​សង្គម​យក្ស​ប្រទេស​ចិន Weibo បាន​បង្ហោះ​ផ្សាយ​ដោយ​ចៃដន្យ​នូវ​រូបភាព​មួយ​សន្លឹក អម​ឈ្មោះ​ស្មាតហ្វូន Find X ជាមួយ​នឹង​ការ​បង្ហើប​នូវ​កម្លាំង​ម៉ាស៊ីន​ធុន​ខ្ពស់។

មិន​ខុស​អ្វី​ដូច​បាន​បញ្ជាក់​ពី TENAA ត្រកូល X របស់​ក្រុមហ៊ុន Oppo នឹង​ប្រើ​ឈីប Snapdragon 845 អម RAM ធំ​ទំហំ 8GB បន្សំ​អង្គ​ផ្ទុក​ទិន្នន័យ​ដល់​ទៅ 256GB។

សម្រង់​តាម​ចចាមអារ៉ាម​បន្ថែម​ពី​នេះ Find X ក៏​នឹង​ប្រែក្លាយ​ជា​ស្មាតហ្វូន​រចនាបថ​អេក្រង់​កោង ហើយ​មាន​កាមេរ៉ា​ភ្លោះ​ក្រោយ អាច​ប្រើ​មុខងារ​ Optical Zoom ដល់​កម្រិត 5x ទំហំ 20MP+16MP មាន​ថាមពល​ថ្ម ៣ ៦៤៥ mAh។ កាមេរ៉ា​មុខ​ទំហំ 25MP លាយឡំ​អេក្រង់​ធំ​ដល់ ៦,៤ អ៊ីញ ប្រភេទ AMOLED សម្រប​ការ​បង្ហាញ​ខ្លួន​រំពឹង​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ១៩ ​មិថុនា​ខាង​មុខ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា