ម៉ូតូ​បាត់​​ព្រឹកមិញ​នេះ​ ឡៅ​ ចន្រ្ទា​ និង​ ចិត្រា​ ចូល​លុយ​គ្នា​ទិញ​

  • 2018-08-23 03:08:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​ YAMAHA-MSLAZ​ ដែល​កីឡាករ​ ឡៅ​ ចន្រ្ទា​ បាត់​កាល​ពី​ព្រឹក​ម៉ោង៤​នេះ​ គឺ​ចូល​លុយ​គ្នា​ជា​មួយ​ប្អូន​ប្រុស​ពៅ​ ឡៅ​ ចិត្រា​ ទិញកាល​ពី​ប៉ុន្មាន​ខែ​មុននេះ​ និង​ឃើញ​កីឡាករ​រូប​នេះ​ជិះ​មក​ហ្វឹកហាត់​ជម្រើស​ជាតិ​កន្លង​មក​ផង​ដែរ។​

ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ចិត្រា​

កីឡាករ​ ឡៅ​ ចន្រ្ទា​ ធ្លាប់​ប្រាប់​ថា​ ម៉ូតូ​ YAMAHA-MSLAZ​ ឆ្នាំ​២០១៧​ ពណ៌​លឿង​ ផ្លាក​លេខ​ កំពង់ស្ពឺ​ 1I-3896​ រូប​គេ​ទិញ​ក្នុង​តម្លៃ​ជិត​ ៣ពាន់​ដុល្លារ​ ប្រភេទ​ម៉ូតូ​មួយ​ទឹក​មក​ពី​ប្រទេស​ថៃ។​ ចំណែក​លុយ​ដែល​ទិញ​នេះ​ទៀតសោត​ គឺ​ចូល​គ្នា​ជា​មួយ​ប្អូន។​

រូបភាព​ហ្វេសបុក ឡៅ​ ស៊ីណាត

ចំណែក​អតីត​អ្នក​ប្រដាល់​​ ឡៅ​ ស៊ីណាត​ ក៏​បាន​បង្ហោះ​លើ​ហ្វេសបុក​ផ្ទាល់​ខ្លួន​អំពី​ការ​បាត់​ម៉ូតូ​ប្អូន​ប្រុស​របស់​ខ្លួន​ផង​ដែរ​ ក្នុង​នោះ​មាន​ដាក់​រូប​ភាព​ម៉ូតូ​ និង​កាតគ្រី​ម៉ូតូ​ដែល​បាត់​បង់​ទៅ​នោះ​()។​ ចៅ​ក្រម​នៅ​សង្វៀន​បាយ័ន​រូប​នេះ​ ក៏​សូម​ជូន​ដំណឹង​ដល់​សមត្ថកិច្ច​នានា​បើ​បាន​ឃើញ​ជួន​ឃាត់​ទុក​មួយ​នេះ​ផង​ ឬ​អាច​ទាក់ទង​លោក​ផ្ទាល់​តាម​លេខ​ ០៩៣​ ៨៩១​ ៦៦៨។​

កីឡាករ ឡៅ​ ចន្រ្ទា​​

បញ្ជាក់​ផង​ដែរ​ កីឡាករ​ ឡៅ​ ចន្រ្ទា​ បាត់​ម៉ូតូ​កាល​ពី​ព្រឹក​ម៉ោង​៤ ​ថ្ងៃ​ព្រហស្បតិ៍​ ទី២៣​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅ​ក្លឹប​ហាត់​ប្រដាល់​ឆត្រ​យោង​៩១១​ ឯ​កំបូល។​ ប្រសិន​បើ​ប្អូន​ណា​ដែល​បាន​ឃើញ​ម៉ូតូ​មាន​ផិនភាព​ និង​ផ្លាក​លេខ​ដូច​ខាង​លើ​ជួយ​ទាក់ទង​មក​គាត់​ផង​ អាណិត​អ្នក​ប្រដាល់​កម្ពុជា​ទម្រាំ​បាន​លុយ​ទិញ​បែក​មុខ​បែក​មាត់៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី