ព្យុះកំណាចបំផុតមួយ គំរាមកំហែងវាយប្រហារប្រទេសជប៉ុន

  • 2018-09-27 01:37:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​ជា​ច្រើន​នៃ​ព្យុះ​ថ្មី​មួយ​ឈ្មោះ Trami ដែល​ថត​បាន​ដោយ​ក្រុម​អវកាសយានិក​នៅ​ស្ថានីយ​អវកាស​អន្ដរជាតិ ហើយ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ទៅ​ដល់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​អាទិត្យ​នេះ។

យោង​តាម​អវកាសយានិក Alexander Gerst ឲ្យ​ដឹង​តាម​រយៈ​ការ​បង្ហោះ​ក្នុង​សង្គម Twitter ថា "សម្លឹងមើលទៅព្យុះដ៏​កាច​សាហាវ​មួយ​ទៀត​ពី​លើ​អាកាស ព្យុះ Trami គឺ​មិន​អាច​រារាំង​បាន​ទេ ហើយ​វា​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​តៃវ៉ាន់។ សូម​ឲ្យ​មាន​សុវត្ថិភាព​នៅ​ទីនោះ!” មក​ទល់​នឹង​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ល្បឿន​ខ្យល់​ប្រមាណ ១៩៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

តាម​រយៈ​ការ​ព្យាករណ៍​ឲ្យ​ដឹង​ថា ព្យុះ​កំណាច​នេះ​នឹង​វាយ​ប្រហារ​មក​លើ​កោះ Ryukyu ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន រួម​ទាំង​កោះ Okinawa នៅ​យប់​ថ្ងៃ​សុក្រ​ឈាន​ចូល​ថ្ងៃ​សៅរ៍​ជាមួយ​ល្បឿន​ខ្យល់​ពី ១៨៥ ទៅ ២០០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ប្រភព៖ CNN   ប្រែសម្រួល ៖ រ័ត្ន