ឱក សុគន្ធកញ្ញា ក្លាយ​ជា​អ្នក​នាំ​ពាក្យផ្តាច់មុខ លើ​គម្រោង​វិ​ស័​យ​អចល​ន​ទ្រ​ព្យ​ដ៏​ប្រណិត​ក្នុង​ពិ​ភព​លោក​​

  • 2018-09-28 09:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​ក្រុមហ៊ុន R&F Properties Cambodia បាន​បំពេញបេសកកម្ម​ជា​ស្ថាបនិក​ឈានមុខ​គេ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រ​ព្យ​ដ៏​ប្រណីត​នៅក្នុង​ពិ​ភព​លោក និង​បាន​ឆ្លើយតប​យ៉ាងសកម្ម​ទៅ​នឹង​យុទ្ធសាស្ត្រ​អភិ​វ​ឌ្ឍ​ន៍​ទីក្រុង​ភ្នំ​ពេញ​ប្រទេស​កម្ពុជា​ ដោយ​ជ្រើស​រើស​តារា​ចម្រៀង​ល្បី​ ឱក សុគន្ធ​កញ្ញា ជា​អ្នក​នាំ​ពាក្យ​គម្រោង​មួយ​នេះ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​បាន​បញ្ជាក់​ពី​ហេតុ​ផល​ដែល​ជ្រើស​យក​តារា​ល្បី​រូប​នេះ ធ្វើជា​អ្នកនាំពាក្យ​ដោយសារ​នាង​ ជា​តារា​ល្បី​នៅក្នុង​ពិ​ភព​សិល្បៈ​ ហើយ​មាន​ប្រជាប្រិយភាព​ខ្លាំង​ អ៊ីចឹង​វា​ពិតជា​មាន​ភាព​ស៊ីគ្នា និង​ជា​ការ​សហការ​ដ៏​សក្ដិសម​បំផុត​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គម្រោង​មួយ​នេះ​នឹង​ដើរ​ដោយ​ជោគជ័យ​ទៅ​ថ្ងៃ​មុខ។​

កញ្ញា ឱក សុគន្ធ​កញ្ញា ​បាន​បញ្ជាក់​ថា​នាង​មាន​កិ​ត្តិ​យស​ណាស់ដែល​បាន​ធ្វើ​ជា​អ្នកនាំពាក្យ​ផ្តាច់​មុខរប​ស់គ​ម្រោង អ & អេ​ហ្វ ហ័រ​ហ្វ៊ូ ហើយ​មានការ​កោត​ស​រសើរ​យ៉ាងខ្លាំង​ចំពោះ​គម្រោ​ង​នេះ ព្រម​ទាំង​បញ្ជាក់ថា​នាង​ពិតជា​រំភើប​ខ្លាំងណាស់​ក្នុង​ការ​ទ​ន្ទឹ​ង​រង់ចាំ​ការ​លេច​រូបរាង​ឡើង​របស់​គ​ម្រោ​ង​នេះ។​

គ​ម្រោង អ​& អេ​ហ្វ ហ័រ​ហ្វ៊ូ គឺជា​អគារ​ស្នាក់នៅ​ខ្ពស់ជាង​គេ​បំផុត​នៅ​ទីក្រុង​ភ្នំ​ពេញ​ដែល​មាន​កម្ពស់ 174 ម៉ែត្រ សរុប 57​ជាន់។ នៅ​ឆ្នាំ ២០១៨ បន្ទាប់ពី​ធ្វើការ​អភិ​វ​ឌ្ឍ​ន៍ គ​ម្រោង​បុរី អ & អេ​ហ្វ ភ្នំពេញ ក្រុមហ៊ុន​ក៏​បាន​បន្ត​អភិ​វ​ឌ្ឍ​គម្រោង​អគារ​ស្នាក់នៅ​លំ​ដាប់​កំ​ពូ​ល​មួយ​ទៀ​ត គឺ​គ​ម្រោង «​អ & អេ​ហ្វ ហ័រ​ហ្វ៊ូ​» ដែល​ជាគ​ម្រោង​អភិវ​ឌ្ឍ​ទីក្រុង​បែប​ថ្មី​មួយ​ដែល​មាន​កម្ពស់​ខ្ពស់ជាង​គេ​នៅ​ចំ​កណ្តាល​ទីក្រុង ជាមួយនឹង​របៀប​រស់នៅ​ថ្មីសន្លាង និង​បទពិសោធន៍​នៃ​ការ​ស្នាក់នៅ​ក្នុង​អគារ​ដ៏​ទំនើប និង​ប្រណីត​លំដាប់​ថ្នាក់​កំ​ពូ​ល។

ចាប់តាំងពី​ឆ្នាំ ១៩៩៤ ដែល​ក្រុមហ៊ុន R&F Properties បាន​បង្កើតឡើង​នៅក្នុង​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន​មក ក្រុមហ៊ុន​បាន​ព​ង្រី​ក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ទីក្រុង និង​តំបន់​ចំនួន 69 ទាំង​ក្នុង​ប្រទេស​ចិន និង​នៅ​ក្រៅប្រទេស។ រហូត​ដល់​ឆ្នាំ​២០១៣មក R&F Properties បាន​ចូល​ទៅក្នុង​ទីផ្សារ​ក្រៅប្រទេស​ជាច្រើន​ដូចជា ម៉ាឡេស៊ី អូស្ត្រាលី អង់គ្លេស និង​ប្រទេស​កម្ពុជា​។

សរុបមក ក្រុមហ៊ុន​បាន​អភិ​វ​ឌ្ឍ​គម្រោង​ជាង ២២០គ​ម្រោង ទ្រ​ព្យ​សរុប​របស់​ក្រុមហ៊ុន​មាន​ប្រហែល ២៩០ ពាន់​លាន​យ័​ន​ចំណូ​ល​លក់​ប្រចាំឆ្នាំ​លើសពី ៨០ពាន់​លាន​យ័​ន បាន​ផ្តល់​នូ​វ​អគារ​ស្នាក់នៅ និង​សេវាកម្ម​ដ៏​ប្រណីត​ទៅឱ្យ​ប្រជា​ជន​ជាង ១០០​ម៉ឺន​នាក់ ទទួលបាន​កិ​ត្តិ​នាម​ជា «​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុនអភិ​វ​ឌ្ឍ​អចល​ន​ទ្រ​ព្យ​ធំ​ជាងគេ​ទាំង ១០ របស់​ប្រទេស​ចិន​» ក្នុង​រយៈពេល ៨ ឆ្នាំ​ជាប់ៗ​គ្នា​។

ក្រោយ​មក​នៅ​ឆ្នាំ​២០១៧ អ & អេ​ហ្វ ឆ្លើយតប​ទៅ​នឹង​ការ​អភិ​វ​ឌ្ឍ​ន៍​សេដ្ឋកិច្ច​អន្តរជាតិ​តាម​គោល​នយោបាយ «​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​» និង​តាម​រយៈ​សក្តា​នុព​ល​ភាព​អភិ​វ​ឌ្ឍ​ទីក្រុង​ភ្នំពេញ បាន​ជ្រើសរើស​យក​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើជា​ចំណុច​ស្នូល​ក្នុង​ការ​អភិ​វ​ឌ្ឍ​ន៍​តំ​បន់​អាស៊ីអាគ្នេយ៍ និង​ជា​ខ្លា​ថ្មី​ប្រចាំ​ទ្វីបអាស៊ី​។ នៅ​ឆ្នាំ​២០១៨ អ & អេ​ហ្វ បាន​អភិ​វ​ឌ្ឍ​គម្រោង​ថ្មី​មួយ​ទៀ​ត គឺ​គ​ម្រោង អ & អេ​ហ្វ ហ័រ​ហ្វ៊ូ ដែល​ជាគ​ម្រោង​អគារ​ខ្ពស់​ជាងគេ លំដាប់​ថ្នាក់ខ្ពស់ និង​ទាន់​ស​ម័យជាង​គេ​ប្រចាំរាជធានី​ភ្នំ​ពេញ​នេះ​តែ​ម្តង៕

សម្រាប់ព័ត៌មាន​បន្ថែម​ទាក់ទង៖

  • លេខ​ទូរ​សព្ទ​សាកសួរព័​ត៌មាន​៖ +855(0)18 888 2777
  • ម​ជ្ឈ​មណ្ឌល​លក់​៖ #380 មហាវិថី​ព្រះ​មុនី​វ​ង្ស រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​
  • គេហ​ទំព័រ​ហ្វេស​បុក​: R&F Properties Cambodia

អត្ថបទ៖ ថា ម៉ាលីដា