ផាន់​ ផាត់យុទ្ធ​ បាន​គេ​ស្គាល់​ច្រើន​ តាម​រយៈវ៉ៃខ្សែក្រវាត់

  • 2018-10-25 04:07:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ ផាន់​ ផាត់យុទ្ធ ​មាន​គេ​ស្គាល់​ច្រើន​​តាម​រយៈ​ការ​ប្រកួត​ក្នុង​កម្មវិធី​​ខ្សែក្រវាត់​ទម្ងន់​៥៤​នៅ​សង្វៀន​បាយ័ន​ ព្រោះ​មាន​អ្នក​តាមដាន​ទស្សនា​ចំនួន​ច្រើន​ ហើយ​ក៏​ជា​ឱកាស​ដែល​ខ្លួន​ខំប្រឹង​បន្ថែម។​

កីឡាករ ផាន់​ ផាត់យុទ្ធ​

កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត​ បាន​​ប្រាប់​ឲ្យ​ដឹង​ថា​ ពី​មុន​​មិន​សូវ​មាន​អ្នក​ស្គាល់​ច្រើន​នោះ​ដែរ​ និង​បាន​ប្រកួត​ជា​មួយ​កីឡាករ​បរទេស​ប៉ុន្មាន​ប្រកួត​ប៉ុណ្ណោះ។​ ការ​ប្រកួត​របស់​ខ្លួន​ភាគ​ច្រើន​ពី​មុន​ គឺ​ប៉ះ​តែ​ខ្មែរ​គ្នា​ឯង​តម្លៃ​ខ្លួន​ ៣០-៤០​ម៉ឺនរៀល​នោះ​ទេ។​ ប៉ុន្តែ​អ្វី​ដែល​កត់សម្គាល់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ខុស​ពី​មុន​ តាំង​ពី​បាន​លេង​ខ្សែក្រវាត់​មក​មាន​កេរ្តិ៍ឈ្មោះ​គួរសម។​

កីឡាករ​ថៃ​ ពេលចាញ់ ផាន់ ផាត់យុទ្ធ

អ្នក​ប្រដាល់​នៅ​រាជធានី​ភ្នំពេញ​ម្នាក់​នេះ​បន្ថែម​ថា​ គួបផ្សំ​និង​ខ្លួន​វ៉ៃ​ឈ្នះ​៣ប្រកួត​ជាប់​គ្នា​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ផង​ និង​មាន​ឱកាស​ច្រើន​ឡើង​ទៅ​វគ្គ​ខ្វែង​ផង​នោះ​ រឹតតែ​ធ្វើ​ឲ្យ​អ្នក​និយម​ប្រដាល់​កាន់តែ​ស្គាល់​ រហូត​មាន​ទីផ្សារ​ប្រកួត​បន្ថែម​ទៀត​ផង។​ នៅ​សង្វៀន​ផ្សេងៗ​ទៀត​ ថា​នឹង​ផ្ដល់​ឱកាស​ឲ្យ​បាន​វ៉ៃ​បរទេស​ នៅ​ពេល​ចប់​ពី​ការ​លេង​ខ្សែក្រវាត់​នេះ​ផងដែរ។​

កីឡាករ ផាន់ ផាត់យុទ្ធ

រំលឹក​ដែរ​ថា​ កីឡាករ​ ផាន់​ ផាត់យុទ្ធ​ ជា​កូន​សិស្ស​លោក​ ឡុង​ សាលវ័ន្ត ​បច្ចុប្បន្ន​មាន​កំពុង​លេង​ខ្សែក្រវាត់​របស់​សង្វៀន​បាយ័ន​ ទម្ងន់​៥៤​គីឡូក្រាម។​ អ្នក​ប្រដាល់​រូប​នេះ​ឥលូវ​មាន​ ៩​ពិន្ទុ​ ក្នុង​ដៃ​ក្រោយ​៣លើក​ឈ្នះ​ទាំង​អស់៕​

អត្ថបទ៖ នួន ស៊ីណា​