Facebook ជាង ៨១០០០ គណនី​ត្រូវ Hacker លួច​លក់​ឡៃឡុង!

  • 2018-11-03 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​មាន​គណនី Facebook ដែល​ភ្ជាប់​ជាមួយ Messenger ប្រមាណ​ជាង ៨១០០០ ត្រូវ​បាន​ក្រុម​ឧក្រិដ្ឋជន(hacker) បាន​លួច​យក​និង​បាន​លក់​យ៉ាង​អណាធិបតេយ្យ។

យោង​តាម​ប្រភព​ព័ត៌មាន BBC បាន​ឲ្យ​ដឹង​ថា ​ក្រុម Hacker បាន​ដាក់​លក់​គណនី​ទាំង​នោះ​ក្នុង​តម្លៃ​ ១០ សេន​ក្នុង​មួយ​គណនី ថែម​ទាំង​បិទ​ការ​ផ្សាយ​ពាណិជ្ជកម្ម​នានា​លើ​គណនី​នោះ​ទៀត​ផង។

​ក្រុមហ៊ុន​ជំនាញ​ផ្នែក​សុវត្ថិភាព​អ៊ីនធើណិត Digital Shadows ដែល​ជា​អ្នក​បាន​បង្ហើប​ដល់ BBC បាន​បញ្ជាក់​ថា hacker ដាក់​លក់​គណនី​ទាំងអស់​សរុប​ជាង ១២០ លាន​គណនី(​តាំង​ពី​ខែ​កញ្ញា)។ឯ​គណនី ៨១០០០ នេះ​ជា​Profile គំរូ​ដែល​ពួក​គេ​ផុស​លក់​លើ​អនឡាញ។

គណនី​ដែលបាន​លក់អាខោនលើអនឡាញ

​ទិន្នន័យ​ដែល​ប្រមូល​បាន​ជាង ១៧៦០០០ គណនី​សុទ្ធ​តែ​នៅ​ប្រើ​ការ​បាន និង​មាន​ព័ត៌មាន​បុគ្គល​ម្ចាស់​ទៀត​ផង​ដូច​ជា លេខ​ទូរសព្ទ អាស័យដ្ឋាន​ជា​ដើម។

ប្រឈម​នឹង​បញ្ហា​ក្តៅ​គគុក​នេះ Facebook ទទួល​ស្គាល់​ថា ការ​ខ្វះ​ចន្លោះ​​ទាំងនោះ បណ្ដាល​មក​ពី Extension នៅ​កុំព្យូទ័រ​ដែល​អាច​ឲ្យ Hacker ចូល​ទៅ​វិបសាយ​និង​លួច​យក​គណនី​ទាំង​នោះ​បាន។

គណនី​ដែលបាន​លក់អាខោនលើអនឡាញ

ក្រុម​អ្នក​បច្ចេកទេស​ខាង Facebook លោក Guy Rosenបាន​និយាយ​ថា ៖​ពួក​យើង​បាន​ទាក់​ទង​ទៅ​កាន់​អ្នក​បង្កើត Browser ឲ្យ​បិទ​ការ​ឆ្លង​កាត់​Extension ដែល​ក្លែង​បន្លំ​បង្កប់​spam ជា​ហេតុ​បង្ក​ដល់ Facebook៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី