Messi ប្រាប់​ពី​គោលដៅ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន

  • 2018-11-27 12:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ Barcelona កីឡាករ​ Lionel Messi បាន​និយាយ​ថា​ ខ្លួន​មិន​បញ្ឈប់​ពី​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ទេ​ និង​ចង់​បន្ត​ឲ្យ​ល្អ​ជាង​នេះ​ទៅ​ទៀត។

កីឡាករ​អាហ្សង់ទីន​មួយ​នេះ​បាន​លើក​ឡើង​ថា​៖ " គោលដៅ​ចម្បង​របស់​ខ្ញុំ​គឺ បន្ត​លេង​ឲ្យ​រីក​ចម្រើន​មិន​មែន​សប្បាយ​ចិត្ត​​នូវ​អ្វី​ដែល​ខ្ញុំ​បាន​សម្រេច​កន្លង​មក​ទេ "។

Messi បាន​បន្ត​ថា​៖ " ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​រាល់​ពេល និង​ប្រជែង​ដណ្ដើម​យក​ពាន​ និង​កំណត់ត្រា​ផ្សេង​ៗ។ ខ្ញុំ​គិត​ថា​ ខ្ញុំ​ជា​មនុស្ស​ប្រកួត​ប្រជែង​ម្នាក់ ខ្ញុំ​ចូលចិត្ត​ឈ្នះ​អ្វី​គ្រប់​យ៉ាង​ និង​មិន​ចូលចិត្ត​ភាព​បរាជ័យ​សោះ​ឡើយ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ បាន​ឈ្នះ​ពាន​ជាមួយ​ក្លឹប​ Barcelonaចំនួន​៣៣ មក​ហើយ​តាំង​ពី​ការ​បង្ហាញ​ខ្លួន​របស់​គេ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ ២០០៥។ ចំណែក​ពាន​ផ្ទាល់​ខ្លួន​វិញ​ Messi បាន​ឈ្នះ Ballon d'Or ៥​ដង​ និង​ឈ្នះ​ពាន​ស្បែកជើង​ប្រចាំ​ទ្វីប​អឺរ៉ុប​ចំនួន ៥​ដង​ដែរ៕

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហ៊ីម រស្មី