​វ៉ែន​តា​ឆា្លត ជំនាន់​​ដំបូង​​របស់ Huawei ​ អាច​ទទួល​ទូរសព្ទ​បាន​ទៀត

  • 2019-03-27 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ថ្ងៃ​ប្រកាស​ចេញ​ស្មាតហ្វូន Huawei P30 និង P30 Pro ​នៅ​យប់​ថ្ងៃ​ទី ២៦ ​ខែ​មីនា​នេះ ក្រុមហ៊ុន Huawei ​បាន​ឆ្លៀត​បញ្ចេញ​ផលិតផល​បច្ចេកវិទ្យា​ថ្មី​មួយ​គឺ វ៉ែន​តា Smart glasses ដែល​មាន​បង្កប់​បច្ចេកវិទ្យា​ទំនើប​ដូច​រឿង​ហូលីវូឌ។

វ៉ែន​តា Smart glasses នេះ​មាន​ឈ្មោះ​ថា Huawei Eyewear ឬ Huawei Gentle Monster Eyewear ​ជា​ប្រភេទ​វ៉ែន​តា​ប្រណីត​ ដែល​មាន​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​កម្រិត IP67 ​សាក​ភ្លើង​ឥត​ខ្សែ មាន​ថាមពល​ថ្ម ២២០០ មីលីអំពែម៉ោង ​សាក​តាម​រយៈ​ USB -C(រន្ធ​សាក​ភ្លើង​លឿន) ជាពិសេស​ប្រើ​កញ្ចក់​ដូច​ទូរសព្ទ អាច​បង្ហាញ​ដំណឹង ឬ​ទទួល​ទូរសព្ទ​បាន និង​មាន mics អាច​និយាយ​ឆ្លង​ឆ្លើយ​គ្នា​បាន​ទៀត​ផង។

​ចំពោះ​តម្លៃ​នៅ​មិន​ទាន់​ប្រកាស​នៅ​ឡើយទេ ​រង់​ចាំ​ដល់​ពាក់​កណ្ដាល​ខែ​ឧសភា ឬ​មិថុនា​ឆ្នាំ ២០១៩៕

អត្ថបទទាក់ទង៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា