Ole រើ​ផ្ទះ​ និង​នាំ​គ្រួសារ​នៅ​ជុំ​គ្នា​ក្រោយ​បាន​កុងត្រា​អចិន្ត្រៃយ៍​

  • 2019-03-29 01:06:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Ole Gunnar Solskjaer ត្រូវ​ Manchester United ប្រកាស​ឲ្យ​ធ្វើ​ជា​អ្នក​ចាត់ការ​ទូទៅ​ពេញ​សិទ្ធ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ លើ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។

Ole

ក្រោយ​បាន​ធ្វើ​ជា​គ្រូ​អចិន្ត្រៃយ៍​ភ្លាម​ បុរស​សញ្ជាតិ​ន័រវែស​មាន​ផែនការ​​នាំ​ប្រពន្ធ​កូន​ និង​ក្រុម​គ្រួសារ​មក​រស់​នៅ​ជុំ​គ្នា​ក្នុង​ប្រទេស​អង់គ្លេស​។ កាល​នៅ​ជា​គ្រូ​បណ្ដោះ​អាសន្ន​ Ole មិន​បាន​នៅ​ជុំ​គ្រួសារ​នោះ​ទេ​ដោយសារ​កុងត្រា​របស់​លោក​ត្រឹម​ចប់​រដូវ​កាល​ប៉ុណ្ណោះ​ ដូច្នេះ​វា​មិន​ចាំ​បាច់​ទាមទារ​ឲ្យ​រើ​ផ្ទះ​ក្នុង​រយៈ​ពេល​ខ្លី​បែប​នេះ​។​

អតីត​ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម​ ត្រូវ​ក្លឹប​តែងតាំង​ជា​គ្រូ​បណ្ដោះ​អាសន្ន​កាល​ពី​ខែ​ធ្នូ​ជំនួស​លោក​ Jose Mourinho ដែល​ត្រូវ​បណ្ដេញ​ចេញ។​ ជាង​៣​ខែ​មក​នេះ​ Ole ជួយ​ក្រុម​ឈរ​លេខ​៥​ ក្រោម​ Arsenal ២​ពិន្ទុ​, ឡើង​វគ្គ​៨​ក្រុម​ UEFA Champions League ដោយ​ត្រូវ​ប្រឈម​មុខ​នឹង​ Barcelona ប៉ុន្តែ​បាន​ធ្លាក់​ចេញ​ពី FA Cup ក្រោយ​ចាញ់​ Wolves៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន