Higuain សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​អាហ្សង់ទីន ក្រោម​ហេតុផល​មួយ

  • 2019-03-29 02:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់ Chelsea កីឡាករ Gonzalo Higuain បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​អាហ្សង់ទីន​ ព្រោះ​ចង់​មាន​ពេល​នៅ​ជាមួយ​គ្រួសារ​ឲ្យ​បាន​ច្រើន។

​Higuain វ័យ​៣១​ឆ្នាំ​​ធ្លាប់​លេង​បាន​៧៥​ប្រកួត​ឲ្យ​ជម្រើស​ជាតិ​ និង​រក​បាន​៣១​គ្រាប់ ប៉ុន្តែ​​ខកខាន​មិន​បាន​បង្ហាញ​​ចាប់​តាំង​ពី​ព្រឹត្តិការណ៍ World Cup ចប់។ គេ​បាន​ចូលរួម​ជាមួយ Chelsea ​កាល​ពី​ខែ​មករាជា​កីឡាករ​ខ្ចី​ជើង​ ពី​ក្លឹប Juventus។

​អតីត​របស់​ក្លឹប AC Milan បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ចូល​និវត្តន៍​ថា៖ "ខ្ញុំ​សម្រេច​ចិត្ត​​បែប​នេះ​ ព្រោះ​តែ​ខ្ញុំ​ចង់​មាន​ពេល​សប្បាយ​ជាមួយ​គ្រួសារ និង​ចំណាយ​ពេល​ជាមួយ​កូន​ស្រី​របស់​ខ្ញុំ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ខ្ញុំ​គិត​ថា ខ្ញុំ​បាន​ផ្ដល់​​អ្វី​គ្រប់យ៉ាង​ឲ្យ​ប្រទេស​របស់​ខ្ញុំ​ តាម​ដែល​អាច​ធ្វើ​បាន​ហើយ"។ Higuain ធ្លាប់​ជួយ​ជម្រើសជាតិ​អាហ្សង់ទីន​​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ធំ​ៗ​៣ដង ក្នុង​នោះ​មាន World Cup ២០១៤,  Copa America ២០១៥ និង ២០១៦៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ