ការ​ពិត​ដ៏​អស្ចារ្យ​ទាំង​ ១០ ​ពី​សាខា​​ថ្មី​តម្លៃ​ ៥​ ពាន់​លាន​ដុល្លារ​របស់​ Apple

  • 2019-05-28 03:56:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​​ពេល​ដែល​​លោក​ Steve Jobs បង្ហាញ​អំពី​គ្រោង​ការ​ថា​នឹង​សាង​សង់​សាខា​ថ្មី​ ទៅ​កាន់​​ក្រុម​ប្រឹក្សា​ក្រុង​ Cupertino នា​ឆ្នាំ​២០១១​ លោក​មាន​គោល​បំណង​តែ​មួយ​គត់​​គឺ​សាងសង់​អគារ​ការិយាល័យ​ល្អ​ដាច់​គេ​នៅ​ក្នុង​លោក។

ខាង​ក្រោម​គឺ​ការ​ពិត​ទាំង​១០​យ៉ាង​ពី​អគារ​ការិយាល័យ​ល្អ​ដាច់​គេ​នៅ​ក្នុង​លោក​ដែល​​ក្រុមហ៊ុន​ Apple បាន​ចាប់​ផ្ដើម​សាង​សង់​នា​ឆ្នាំ​២០១៣ ៖

១. សាខា​ថ្មី​នេះ​នឹង​អាច​ផ្ទុក​បុគ្គលិក​ប្រមាណ​ ១៣ ០០០​នាក់​

អគារ​មេ​មាន​ទំហំ​ប្រមាណ​ ២៦០ ០០​ ម៉ែត្រ​ការ៉េ ហើយ​គេ​បាន​រចនា​វា​ដោយ​មាន​នូវ​កន្លែង​សម្រាប់​អាច​ឲ្យ​បុគ្គលិក​អង្គុយ​ពិភាក្សា​គ្នា​បាន​​​ច្រើន​នាក់។ បើ​យោង​តាម​ការ​រៀប​រាប់​អំពី​គម្រោង​ពី​ក្រុមហ៊ុន​ Apple បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​​កន្លែង​ជួប​ជុំ​និង​សម្រាក​គឺ​មាន​ទំហំ​ដល់​ទៅ​ ៧ ៧១០​ម៉ែត្រ​ការ៉េ។

២. ជញ្ជាំង​ប្រើ​សុទ្ធ​តែ​កញ្ចក់​កោង​ផ្ទាំង​ធំៗ​ជាង​គេ​ក្នុង​លោក​

​កញ្ចក់​កោង​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ជា​ជញ្ជាំង​នៃ​អគារ​រាង​រង្វង់​នេះ​ ដូច​នេះ​បុគ្គលិក​អាច​​មើល​ទិដ្ឋភាព​សួន​ច្បារ​ផ្នែក​ខាង​ក្នុង​ដើម្បី​លំហែ​ខួរ​ក្បាល។ ផ្ទាំង​កញ្ចក់​​កោង​ច្រើន​ជាង​ ៣ ០០០​ផ្ទាំង​ នឹង​ត្រូវ​ប្រើ​ព័ទ្ធ​ជុំ​វិញ​អគារ​នេះ។

៣. សាល​ប្រជុំ​ក្រោម​ដី​អាច​ផ្ទុក​មនុស្ស​បាន​ ១ ០០០​នាក់

it-will-have-an-underground-auditorium-that-can-seat-1000-people

សាល​ប្រជុំ​ក្រោម​ដី​ដែល​មាន​ទំហំ​ប្រមាណ​​ ១១ ១០០​ ម៉ែត្រ​ការ៉េ​ នឹង​អាច​ផ្ទុក​មនុស្ស​បាន​ដល់​ទៅ ​១ ០០០​ នាក់។ សាល​ប្រជុំ​នេះ​ទៀត​សោត​នឹង​មាន​ជា​កន្លែង​សម្រាប់​ទទួល​ភ្ញៀវ​ នឹង​ផ្ដល់​ជូន​នូវ​អាហារ​សម្រន់​ផង​ដែរ។

៤. នៅ​ពេល​សំណង់​​បញ្ចប់​ ៨០%​ នៃ​សាខា​នេះ​​នឹង​សុទ្ធ​តែ​​ជា​តំបន់​បៃតង

​​​ដើម​ឈើ​ចំនួន​ ៧ ០០០​ ដើម​ដែល​ត្រូវ​បាន​គេ​ជ្រើស​រើស​យ៉ាង​ម៉ត់​ចត់​នឹង​ត្រូវ​ដាំ​នៅ​បរិវេណ​សាខា​ថ្មី​នេះ។ ក្នុង​ចំណោម​ដើម​ឈើ​ទាំង​នោះ​ក៏​មាន​ជា​​ដើម​ផ្លែ​ឈើ​ដូច​ជា​ ​ដើម​​ផ្លែ​ប៉ោម​ ដែល​នឹង​ប្រមូល​ផល​សម្រាប់​ប្រើ​ប្រាស់​នៅ​កន្លែង​ទទួល​អាហារ​ក្នុង​អគារ។

៥. ដើរ​ដោយ​​ប្រភព​ថាមពល​ដែល​​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ ១០០​%

it-will-run-on-100-renewable-energy

សាខា​នេះ​នឹង​ដំណើរ​ការ​ដោយ​ប្រើ​ប្រាស់​ប្រភព​ថាមពល​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​ រួម​មាន​​ថាមពល​ពន្លឺ​ព្រះអាទិត្យ។ បរិវេណ​ទំហំ​ ៦៥០០០​ម៉ែត្រ​ការ៉េ​នឹង​ត្រូវ​ដំឡើង​ផ្ទាំង​សូឡារ។

៦. មាន​ប្រព័ន្ធ​ពិសេស​ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ និង​ម៉ាស៊ីន​កម្ដៅ​បាន​៧៥​​% ក្នុង​មួយ​ឆ្នាំ

a-natural-ventilation-system-will-enable-the-main-building-to-go-without-air-conditioning-or-heating-for-75-of-the-year

​៧. កង់​ចំនួន​ ១ ០០០ ​គ្រឿង​នឹង​មាន​នៅ​សាខា​នេះ​ដើម្បី​អាច​ឲ្យ​បុគ្គលិក​ងាយ​ស្រួល​ធ្វើ​ដំណើរ​ជុំវិញ​បរិវេណ​នៃ​សាខា​

៨. ចំណត​ក្រោម​ដី  

កន្លែង​ចត​យានយន្ត​នឹង​សង់​ឡើង​នៅ​ក្រោម​ដី​ ដើម្បី​កុំ​ឲ្យ​បាត់​បង់​សោភ័ណភាព​ដ៏​ស្រស់​ស្អាត​របស់​សាខា​ថ្មី​នេះ ប៉ុន្តែ​គេ​ក៏​នឹង​សាង​សង់​កន្លែង​ចត​យានយន្ត​ដែល​ខ្ពស់​ផុត​ពី​ដី​មួយ​ដែរ។ ទីតាំង​ចំណត​​នឹង​មាន​សរុប​ចំនួន​ ១០ ៩៨០​ កន្លែង។ ទីតាំង​ចំណត​ទាំង​ពីរ​នឹង​មាន​បំពាក់​ កន្លែង​សម្រាប់​សាក​​​រថយន្ត​អគ្គិសនី​ប្រមាណ​ ៣០០​ កន្លែង។

៩. កន្លែង​ហាត់​ប្រាណ​ដែល​ចំណាយ​អស់​៧០​លាន​ដុល្លារ  

there-will-be-a-70-million-wellness-center

​​​​​កន្លែង​ហាត់​ប្រាណ​ទំហំ​ ៩ ២៩០​ ម៉ែត្រ​ការ៉េ​​នឹង​សាង​សង់​ឡើង​ ដែល​អាច​បម្រើ​ការ​បុគ្គលិក​បាន​ច្រើន​ ​​ជាង​ ២០ ០០០ ​នាក់ ដោយ​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ​ ៧០​ លាន​ដុល្លារ។

១០. កន្លែង​ទទួល​ទាន​អាហារ​ទំហំ​ ៥៥៧៤​ម៉ែត្រ​ការ៉េ​

there-will-be-a-60000-square-foot-cafeteria

នៅ​ជាន់​ផ្ទាល់​ដី​នៃ​អគារ​មាន​ជា​កន្លែង​ទទួល​ទាន​អាហារ​ទំហំ​ ៥៥៧៤​ម៉ែត្រ​ការ៉េ ដែល​មាន​កន្លែង​អង្គុយ​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​ ២១០០​នាក់៕​​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង