ចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្នុងករណីបាក់រលំអគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ
- 2019-06-24 03:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្នុងករណីបាក់រលំអគារកំពស់៧ជាន់ នៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង ៩ម៉ោង៣០ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស ម្នាក់ ទៀតនៅក្នុងគំនរបាក់បែកនៃអគារ។ នេះបើយោងតាមការចុះផ្សាយរបស់ គេហទំព័ររបស់ អគ្គស្នងការនគបាលជាតិ បានចេញផ្សាយនៅព្រឹកនេះ។
ប្រភពដដែលបានសរសេរទៀតថា តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩ រូបក្នុងនោះស្លាប់ចំនួន ២៥នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៤រូប (ស្រី ២ នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
សូមជម្រាបជូនថា អគារកំពុងសង់ថ្មីមួយកន្លែងកំពស់៧ជាន់នៅជិតកន្លែងលាងរថយន្តអារុណរះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បានបាក់រលំនៅវេលាម៉ោងជិត៥ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ៕