ហេតុផលទាំង ៥ ដែលគ្រប់គ្នានៅតែគាំទ្រ OPPO F11 Pro

  • 2019-07-29 09:02:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​និយាយ​បាន​ថា​ជា​ស៊េរី​ទូរសព្ទ​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង នៅ​ពេល​ដែល​វត្តមាន​ទូរសព្ទ OPPO ត្រកូល F នៅ​តែ​បន្ត និង​មាន​អ្នក​គាំទ្រ​មិន​ដាច់​សូរ​នៅ​ក្នុង​ទីផ្សារ​ទូរសព្ទ​ទាំង​នៅ​កម្ពុជា និង នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក។

មាន​ហេតុផល​ ៥ ​យ៉ាង​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង​ពី​គុណសម្បត្តិ​ដែល​មាន​ស្រាប់​របស់ OPPO ត្រកូល F ជា​ពិសេស​គឺ​ម៉ូឌែល​ទំនើប​ចុងក្រោយ OPPO F11 Pro ទាំង​បី​ពណ៌ ដែល​មាន​ពណ៌ Thunder Black, Aurora Green និងពណ៌ Waterfall Grey។

១. តម្លៃ​

ទោះ​វា​មាន​តម្លៃ​ត្រឹម​តែ 359$ ​​ក្ដី​ គឺ​មនុស្ស​គ្រប់​វ័យ​អាច​ទទួល​យក​បាន​ទាំងអស់ ដោយ​វា​មិន​ថ្លៃពេក និង​មិន​ធូរ​ថ្លៃ​ពេក។

២. ថាមពល​ថ្ម​

គុណភាព​ថាមពល​ថ្ម​ធំ 4000 mAh និង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន VOOC 3.0 ហើយ​ដូច​​ដឹង​ស្រាប់​ហើយ​ថា ត្រកូល F គឺ​ចាប់​ផ្ដើម​ល្បី​ខ្លាំង​តាំង​ពី​ជំនាន់ F9 មក​ម្ល៉េះ! ដោយ​វា​អាច​សាក​ថ្ម​ត្រឹម​តែ ៥ នាទី​ប៉ុណ្ណោះ គឺ​ឆាប់​ពេញ និង​អាច​និយាយ​គ្នា​លេង​បាន​រយៈពេល​យូរ ដូច្នេះ​កាន់​តែ​លែង​មាន​បញ្ហា​ទៀត​ហើយ​ចំពោះ​ម៉ូឌែល OPPO F11 Pro 128GB នេះ។

៣. ទំហំ​អង្គ​ផ្ទុក​

ទំហំ​ផ្ទុក​ទិន្នន័យ ROM 128GB កាន់​តែ​ធំ​ជាង​មុន​ចំនួន ២ ដង​ និង​ទំហំ RAM 6GB ដែល​ជា​មូលហេតុ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​អ្នក​និយម​លេង​ហ្គេម​អ៊ីនធឺណិត​ ព្រោះ​វា​អាច​ផ្ទុក​នូវ​ហ្គេម​អនឡាញ​ធំៗ​បាន​កាន់​តែ​ច្រើន​ជាង​មុន​។ មិន​តែ​ប៉ុណ្ណោះ​ទំហំ​នេះ​អាច​ផ្តល់​នូវ​គុណសម្បត្តិ​ក្នុង​ការ​ផ្ទុក​រូបភាព​វីដេអូ និង រូបភាព​សន្លឹក​បាន​កាន់​តែ​ច្រើន​មិន​គួរ​ឲ្យ​ជឿ។

៤.​ កាមេរ៉ា

កាម៉េរ៉ា​ក្រោយ​ភ្លោះ 48MP អាច​ថត​រូប Portrait ច្បាស់​ឥត​ខ្ចោះ​នៅ​ទី​ងងឹត និង​កាមេរ៉ា​ស៊ែលហ្វី​បង្កប់​ខ្លួន​ទំហំ 16MP រហូត​ដល់​ Fan ខ្លះ​បាន​ដាក់​ឈ្មោះ​កាមេរ៉ា​របស់​វា​ថា ជា​អ្នក​ជំនាញ​កែសម្ផស្ស​ម៉ាអេម​តែ​ម្តង។

៥. ការ​រចនា​រូបរាង​

ការ​រចនា​រូបរាង​ខាង​ក្រៅ​ដ៏​ទាន់​សម័យ និង​ទាក់ទាញ​ជាមួយ​ពណ៌​ទាំង​បី​បែប​ High Class ព្រម​ជា​មួយ​នឹង​អេក្រង់​លាត​ពេញ កម្រិត ៦,៥ អ៊ីញ​ FHD+ រហូត​ដល់​ទៅ 93.1% ឯណោះ ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទូរសព្ទ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​ទស្សនា​រូបភាព វីដេអូ និង​រូបភាព​ផ្សេងៗ គ្មាន​ការ​រំខាន​ពី​ចន្លោះ​ឆក និង ត្រជាក់​ភ្នែក​ថែម​ទៀត​ផង៕

អត្ថបទ៖ សុខហេង