គូ​ស្នេហ៍ចាស់​ជាងគេ​លើ​លោក ​ធ្វើ​​ខួបកំណើត​រួមគ្នា

  • 2014-11-25 17:27:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា​ Karam Chand មាន​អាយុ​១០៩​ឆ្នាំ​ និង​លោក​យាយ​​​ Kartari ជា​ភរិយា អាយុ​១០២​ឆ្នាំ​ បាន​ធ្វើ​ពិធី​ខួបកំណើត​រួម​គ្នា​​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ ដោយ​​យក​អាយុ​អ្នក​ទាំងពីរ​បូក​ចូល​គ្នា​ ស្មើនឹង​ ២១១​ឆ្នាំ។

 

 

គូ​ស្នេហ៍​វ័យ​ចាស់​ដ៏​ស្មោះស្ម័គ្រ​​​​នេះ បាន​ធ្វើ​ពិធី​​ខួប​កំណើត​រួម​គ្នា​​បួន​ជំនាន់​មក​ហើយ​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ​នៅ​ទីក្រុង Bradford ប្រទេស​អង់គ្លេស។ លោក​តា​ Kartari និយាយ​ថា "ពួក​យើង​បាន​បរិភោគ​អាហារ​ល្អ​ត្រឹមត្រូវ​ជានិច្ច​ និង​មិន​មាន​សារធាតុ​គីមី​អ្វី​នៅ​ក្នុង​របប​អាហារ​យើង​ទេ​ មាន​ដូចជា ប៊ឺ ទឹកដោះគោ និង​ទឹកដោះគោ​ជូរ​ គឺជា​អ្វី​ដែល​យើង​ចូលចិត្ត​បំផុត។

 

កូន​ប្រុស​របស់​លោក​តា​ Kartari ឈ្មោះ Paul ​ដែល​ជា​កូន​ម្នាក់​ក្នុង​ចំណោម​កូន​​ទាំង​ប្រាំបី​នាក់​ បាន​និយាយ​ថា "ប្រជាជន​ដទៃ​ទៀត​បាន​ចាប់អារម្មណ៍​ចំពោះ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ខ្លាំង​ណាស់។ ពួកគេ​តែងតែ​សួរ​ខ្ញុំ​ថា: តើ​អ្នក​បរិភោគ​អ្វី? តើ​អ្នក​ផ្ដល់​អាហារ​ដល់​ពួកគេ​ហើយ​តើ​ពួកគេ​មាន​សុខភាព​ល្អ​ដូច្នេះ​របៀប​ណា?"

 

 

ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​រៀបការ​ជាមួយគ្នា​កាលពី​ថ្ងៃ១១ ខែ​វិច្ឆិកា ឆ្នាំ​១៩២៥ ​អស់​រយៈពេល​៨៨​ឆ្នាំ និង៣៤៩ថ្ងៃមក​ហើយ ​បន្ទាប់​ពី​ជួប​គ្នា​ក្នុង​ប្រទេស​ឥណ្ឌា៕

 

ប្រែ​សម្រួល៖ ទ្រី រ៉ាវី

ប្រភព៖ metro