ចិន​​មហា​អំណាច​សេដ្ឋកិច្ច​ទី១ តែ​៩២​លាននាក់​​​រស់​ក្នុង​ភាព​ក្រីក្រ

  • 2014-12-07 23:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ចិន​បាន​វ៉ា​ដាច់​អាមេរិក ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ ១ ​ក្នុង​លោក​​មែន ប៉ុន្តែ​ប្រជាជន​៩២លាន​នាក់ របស់​ប្រទេស​កុម្មុយនិស្ត​យក្ស​មួយ​នេះ កំពុង​រស់​​ក្នុង​​ភាព​ក្រីក្រ។ មន្ត្រី​កាត់​បន្ថយ​ភាព​ក្រីក្រ​មួយ​រូប​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​សៅរ៍។ ​

 

 

បើ​ផ្អែក​តាម​លោក Liu Yongfu ប្រធាន​​​ការិយាល័យ​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​របស់​ក្រុមប្រឹក្សា​រដ្ឋ​​បាន​ឱ្យ​ដឹង​ថា អត្រា​​ក្រីក្រ​របស់​​ចិនបាន​ធ្លាក់​ចុះ​គួរសមដែរ​ ប៉ុន្តែ​​​ក្រុង និង​ស្រុក​ចំនួន ៨៣២កំពុងតែ​​ជួប​បញ្ហា​នេះ។

 

ជុំវិញ​វិបត្តិ​នេះ លោក Liu និយាយ​ថា ​ក្រុមការងារ​ចំនួន​​ ១១៦ ៦០០​ក្រុម ​ដែល​មាន​​​​​​អ្នក​ជំនាញ ៤៦៦ ០០០នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ភូមិ​ទាំង​នោះ​ដើម្បី​ធ្វើការ​លើ​ផ្នែក​នេះ​។ ​​

 

“គ្រួសារ​ក្រីក្រ​ទាំងអស់ សុទ្ធ​តែ​មាន​អ្នក​ជំនាញ​ម្នាក់ ទទួល​ខុសត្រូវ និង​ជួយ​បង្ហាត់បង្រៀន​ ឱ្យ​ពួកគេចេះ​ពី​ការងារ ឬ​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ"។

 

លោក Liu ចង្អុលបន្ថែម​យ៉ាងដូច្នេះ​ថា នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​​ត្រូវ​ធ្វើ ដើម្បី​​ធ្វើ​ឲ្យ​ប្រសើរ​ការរស់នៅរបស់​​ប្រជាជន ក្នុង​តំបន់​ក្រីក្រ​​​នៅ​គ្រប់​ផ្នែក​ទាំង​អស់ ​រាប់បញ្ចូល​ទាំង​​​ការ​អប់រំ ​​​ហិរញ្ញវត្ថុ និង​ផ្ទះ​សម្បែង។ ហើយ​នៅ​​ឆ្នាំ​២០១៥ ចិន​ នឹង​ជួយ​ភូមិ​ចំនួន​៥០០​ភូមិ ​ឱ្យ​រួចផុត​ពី​ភាព​ក្រីក្រ តាម​រយៈ​ទេសចរណ៍។ ​

 

យ៉ាងណាមិញ ប្រធាន​រដ្ឋបាល​ទេសចរណ៍​ជាតិ​ចិន លោក Li Jinzao បាន​លើកឡើង​​ថា ​​គិត​មក​ទល់​នឹង​ពេល​នេះ​ចិន​បាន​ជួយ​ប្រជាជន​៨លាន​នាក់​ ឱ្យ​ងើប​ចេញ​​ពី​ភាព​ក្រីក្រ​តាម​រយៈ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។

 

បើ​ទោះ​ជា​មហាយក្ស​អាស៊ី​មួយ​នេះ​មាន​កំណើត​ GDP ក្ដី​ ​រដ្ឋាភិបាល​នៅ​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​បង្កើត​ប្រាក់​ចំណូល​ប្រជាជន​ជនបទ​ ​ដោយ​ដាក់​គោលដៅ​​ឲ្យ​កំណើន​ផលទុន​សរុប​របស់​មនុស្ស​ម្នាក់ៗ (GDP Per Capita) ​កើន​ស្មើ​ពីរ​ដង​នៃ​ GDP ​ប្រជាជន​ម្នាក់​ៗ​កាល​ពី​ឆ្នាំ​ ២០១០ ​នៅ​ឆ្នាំ ២០២​០ ខាង​មុខ​នេះ៕

 

 

តាម​ពិត​​​​ទំនិញ​គេ​លក់​​​​ចឹង​​តើ ​​​​បាន​​គេ​ទិញ​​មិន​ស្ដាយ​លុយ​សោះ ​​? ​

នាឡិកា​មហា​ថ្លៃ​ទាំង​១០ ដឹង​តម្លៃ​ហើយ​លែង​ហ៊ាន​ប្រាថ្នា

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Xinhuanet

អត្ថបទពេញនិយម