Rihanna ស្ទើរ​សម្ដែង​មិន​កើត​ ដោយ​សារ​អ្នក​គាំទ្រ​ណែនណាន់​តាន់តាប់

  • 2014-12-19 22:27:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​តារា​ចម្រៀង​ Rihanna​ មាន​អ្នក​គាំទ្រ​បារាំង​ច្រើន​ដល់​ថ្នាក់​នេះ​សោះ​ ពេល​មក​សម្ដែង​នៅ​ក្រុង​ប៉ារីស។ ​នាង​ត្រូវ​បាន​ហ្វូង​អ្នក​គាំទ្រ​ជា​ច្រើន​នាក់​ ​ហ៊ុមព័ទ្ធ​ណែនណាន់​តាន់​តាប់ ​ចាប់​ដៃ​ជើង​ និង​អោប​រូប​នាង​​មិន​ឲ្យ​ទៅ​ណា​ ពេល​ដែល​​នាង​ដើរ​ឡើង​មក​លើ​ឆាក​។

 

 

​នេះ​ជា​ការ​សម្ដែង​ថត​​វីដេអូ​ចម្រៀង​ថ្មី​មួយ​ទៀត​ ដែល​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ឯ​​ Trocadéro ក្រុង​​ប៉ារីស​ នៅ​ជិត​ Eiffel Tower។ Rihanna​​ ត្រូវ​បាន​អ្នក​គាំទ្រ​រត់​មក​រក​​នាង​​ប្រមាណ​ជាង​ ១០០​ នាក់ ​ដោយ​បាន​លើក​នាង​ដាក់​លើ​ស្មា​ ​និង​យក​ Smartphone ថត​រាល់​សកម្មភាព​របស់​នាង។ ​ដោយ​សារ​តែ​មនុស្ស​ច្រើន​ពេក​នៅ​ពេល​កំពុង​សម្ដែង​ ប៉ូលិស​ក៏​បាន​ចេញ​អន្តរាគមន៏​មក​ជួយ​សម្រួល​សណ្ដាប់​ធ្នាប់​ឡើង​វិញ។

 

មើល​វីដេអូ​ខាង​ក្រោម៖

 

 

Rihanna ចាប់​ផ្ដើម​ប្រឡូក​ខ្លួន​ក្នុង​វិស័យ​ចម្រៀង​ និង​សម្ដែងតាំង​​ពី​ឆ្នាំ​ ២០០៣​ មក​ ហើយ​អាល់ប៊ុម​ចម្រៀងចេញលក់​ដំបូង​របស់​នាង​គឺ​ “Music of the Sun” ​នៅ​ឆ្នាំ​ ២០០៥៕

 

 
 
 
 
 

ចុចអាន ប្រជុំ​ម៉ូដ​រ៉ូប​ចិត្ត​ល្អ​ អត់​សំចៃ​ដែល​តារា​ល្បី​ហ៊ាន​ស្លៀក​ ​ឆ្នាំ​២០១៤

ចុចអាន ឈុត​​សម្ដែង​ពិសេស​ ពី​តារា​ល្បី​ៗ លើ​ឆាក The Voice America វគ្គ​ផ្ដាច់​ព្រ័ត្រ

 

ប្រែ​សម្រួល​៖​ សែម​ សុធារិទ្ធ ​ប្រភព៖ dailymail