​​តម្លៃ​​​​ផ្ទះ​សំណាក់​នៅ​​តំបន់​​​​៤ជុំ​វិញ​កម្ពុជា ​សម្បូរ​មនុស្ស​ទៅ​​​ឆ្លង​ឆ្នាំ​បំផុត​​

  • 2014-12-24 18:50:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​ ព្រះ​សីហនុ ​​សៀម​រាប កែប​ ​មណ្ឌល​គិរី សុទ្ធ​តែ​ជា​​​តំបន់​​ផ្ទាំង​ស៊ីប​ដែល​យុវវ័យ និង​​​ប្រជាជន​កម្ពុជា​​រួម​ទាំង​បរទេស​ផង សម្រុក​ទៅ​​​​​លម្ហែ​នៅ​ឱកាស​ ឆ្លង​ឆ្នាំ​សកល​ ​​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ​នេះ។

 

 

​សល់​ច្រើន​ថ្ងៃ​គួរ​សម​ តែ​ផ្ទះ​​សំណាក់​​ចាប់​​ផ្ដើម​ពេញ​បណ្ដើរៗ ឯ​តម្លៃ​​ហ្នឹង​ក៏​ចាប់​ផ្ដើម​ឡើង​សន្សឹម​ៗ។  លោក នួន ​ម្សិល​មិញ​ថា​​​​​​គឺ​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​គ្រាន់​តែ​ ​​​ស្វែង​​រក​​​អាសយដ្ឋាន​​​ដើម្បី​កក់​បន្ទប់​មួយ​ទុក​​នាំ​ប្រពន្ធ​កូន​​ទៅ​ឆ្លង​ឆ្នាំ​នៅ ខេត្ត​ព្រះសីហនុ។​ ផ្ទះ​សំណាក់​ជា​ច្រើន​សុទ្ធ​តែ​ពេញ។ ឯ​​តម្លៃ​មួយ​​ៗ​មិន​ក្រោម​៣០​ដុល្លារ​ទេ ហើយ​ចុង​ក្រោយ​​ទើប​លោក​កក់​​បាន​​​បន្ទប់​មួយ​ទុក​ថ្ងៃ​ទី​៣១​ធ្នូ​និង​១​មករា​ ក្នុង​តម្លៃ​៥០​ដុល្លារ​មួយ​យប់​។

 

 

​នៅ​​ឆ្នេរ​​ខេត្ត​​ព្រះ​សីហនុ អ្នក​ស្រី ផុក សៀម ​ម្ចាស់​ផ្ទះ​សំណាក់​ ឆ្នេរ​អូ​រត្រេះ ​ថា​​ផ្ទះ​អ្នក​ស្រី​មាន​​៣០​បន្ទប់​​ ហើយ​ឥឡូវ​នេះ​បន្ទប់​ជាង​៧០​%​បាន​កក់​ទុក​អស់​ហើយ​។ ​តម្លៃ​វិញ ​ធម្មតា​​បន្ទប់​​គ្រែ​១​​តម្លៃ​២០​គ្រែ​២​តម្លៃ​៣០​ដុល្លារ តែ​ឱកាស​​​​​​​សម្បូរ​ភ្ញៀវ​នេះ​បាន​ឡើង​ខ្លះ តែ​​អ្នក​ស្រី​មិន​បាន​លម្អិត​ថា​ឡើង​ប៉ុន្មាន​នោះ​ទេ។  ទាក់​ទង់​ផ្ទះ​សំណាក់​ ឆ្នេរ​​អូរ​ត្រេះ តាម​លេខ​ទូរសព្ទ ០១៦/៣៤ ៨៧៣​ ៩៩៩។

 

កោះ​សង្សារ ​ដ៏​រ៉ូ​មែន​ទិក​នៅ​កម្ពុជា​​នរណាៗ​ឃើញហើយ​ក៏​​ប្រាថ្នា​​​ទៅ​ដល់​

 

 

វិល​ទៅ​​ក្រុង សៀម​រាប វិញ​ផ្ទះ​សំណាក់​មួយ​ចំនួន​ចាប់​​អស់​បន្ទប់​ហើយ​​នៅ​ថ្ងៃ​ដាច់​ឆ្នាំ។ លោក វុធ ម្ចាស់​​ផ្ទះ​សំណាក់​ ប៊ូសាវី ​ថា​​​៣៤​បន្ទប់​ដែល​លោក​មាន ​ភ្ញៀវ​កក់​គ្មាន​សល់​ទេ​ តាំង​​ពី​មួយ​ខែ​មុន​ម៉្លេះ។ ភ្ញៀវ​ភាគ​ច្រើន​ជា​ជន​បរទេស កក់​តាម​​អ៊ិន​ធឺណេត និង​មាន​ខ្មែរ​ខ្លះ​ដែរ។ អ្វី​ដែល​ពិសេស​​លោក វុធ ថា​ជា​ទូទៅ​ផ្ទះ​​លោក មិន​ឡើង​ថ្លៃ​ទេ ​ទោះ​បុណ្យ​អី​​ក៏​ដោយ​។ ​តម្លៃ​​​បន្ទប់​គ្រែ​១​តម្លៃ​១៧​ដុល្លារ គ្រែ​២​​​ង​ថ្លៃ​​២២​ដុល្លារ និង​គ្រែ​៣​តម្លៃ​​ ២៧​ដុល្លារ​ក្នុង​មួយ​​យប់ ដោយ​មាន​​ផ្ដល់​ជូន​អាហារ​ពេល​ព្រឹក​មិន​គិត​ប្រាក់​​​។​ ​លោក​ប្រាប់​ពី​ស្ថានភាព​ភ្ញៀវ​​នៅ​ផ្ទះ​សំណាក់​ដែល​មាន​ទាំង​ភោជនីយដ្ឋាន​នៅ​ជាមួយ​គ្នា​ផង​ថា៖​ «​ផ្ទះ​ខ្ញុំ​ភាគ​ច្រើន​ជន​​បទេស ហើយ​ថ្ងៃ​ធម្មតា​ហ្នឹង​​ក៏​មិន​សូវ​ទំនេរ​​ដែរ​​ តម្លៃ​គឺ​ប៉ុណ្ណឹង​រហូត​​»។  ទាក់​ទង​ផ្ទះ​សំណាក់​ ប៊ូសាវី ​តាម​ទូរសព្ទ​លេខ​ ០១២ ៨៩៨ ៦២៧។

 

 

 

 

កែប​ ឯ​នោះ​​​ក៏​ជា​តំបន់​មាន​ប្រជាប្រិយភាព​គ្រាន់​បើ​ដែរ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ។ ​អ្នក​ទទួល​​ភ្ញៀវ​នៅ​ផ្ទះ​សំណាក់ Kep Seaside ដែល​ឯប​ជាប់​​ឆ្នេរ​សមុទ្រ​នោះ​ ថា​​ផ្ទះ​នេះ​មាន​​៥២​បន្ទប់។ បន្ទប់​គ្រែ​២ ​ដែល​មាន​ជាង​ពាក់​កណ្ដាល​​បន្ទប់​សរុប​ គេ​កក់​ទុក​អស់​ហើយ​។ ឯ​បន្ទប់​គ្រែ​មួយ​​នៅ​សល់​ខ្លះ​។ បន្ទាប់​គ្រែ​​១​និង​គ្រែ​២​មាន​តម្លៃ​ដូច​គ្នា​គឺ​២០​ដុល្លារ​ថ្ងៃ​ធម្មតា តែ​​ថ្ងៃ​ដំណាច់​ឆ្នាំ​​​រាល់​បន្ទប់​​ឡើង​១០​ដុល្លារ​ទៀត​។ ​កញ្ញា សុខឿន​អ្នក​ទទួល​ភ្ញៀវ​រៀបរាប់៖ ​«​ឆ្នាំ​មុន​សល់​បន្ទប់​តិច​តួច តែ​ឆ្នាំ​​ខ្លះ​ថ្ងៃ​អស់​ហ្នឹង​ពេញ​តែ​ម្ដង»។  ទាក់​ទង​ផ្ទះ​សំណាក់​ Kep Sea Side ​តាម​ទូរសព្ទ​លេខ​ ០១២ ៦៨៤ ២៤១។

 

 

 

បើ​ចាប់​អារម្មណ៍​ទៅ​ដែន​ឦសាន​គឺ ខេត្ត​មណ្ឌល​គិរិ​ ​មក​ដល់​​​​​ព្រឹក​នេះ​​កន្លែង​ស្នាក់​នៅ​ហាក់​មិន​សូវ​ចោទ​ទេ។ ​អ្នក​​ផ្ដល់​ព័ត៌មាន​​​​​សណ្ឋាគារ​ មណ្ឌលគិរី ​ប្រាប់​ Sabay ​ថា​បន្ទប់​កង្ហារ​​គ្រែ​​១​តម្លៃ ១៥​ដុល្លារ គ្រែ​២​តម្លៃ​​២០​ដុល្លារ។ ឯ​ម៉ាស៊ីន​​ត្រជាក់​គ្រែ​១​​តម្លៃ​២៥​ដុល្លារ គ្រែ​២​តម្លៃ​​៣០​ដុល្លារ​។ នេះ​ជា​តម្លៃ​ធម្មតា តែ​​ថ្ងៃ​ឆ្លង​ឆ្នាំ​ឡើង​៥​ដុល្លារ​គ្រប់​បន្ទប់ ហើយ​​​មក​ដល់​ឥឡូវ​​បន្ទប់​ប្រមាណ​២០​​ទៅ​​៣០ ត្រូវ​ភ្ញៀវ​​​កក់​រួច​​​។​ ភ្ញៀវ​កក់​ភាគ​ច្រើន​ជា​ភ្ញៀវ​ខ្មែរ​ ពុំ​សូវ​សម្បូរ​បរទេស​ទេ។ ទាក់ទង​​សណ្ឋាគារ​មណ្ឌលគិរី​ តាម​ទូរសព្ទ​លេខ ០១២ ​៧៧៧ ០៥៧។

 

 

 

 

អ្នក​ធ្លាប់​ដើរ​លេង​​ទៅ​តំបន់​ខាង​លើ​រាល់​ពេល​ឆ្លង​ឆ្នាំ ឲ្យ​យោបល់​ថា​​បើ​ចង់​ទៅ​ឆ្លង​ឆ្នាំ​​​ទី​នោះ​ គួរឲ្យ​ស្វែង​រក​បន្ទប់​កក់​ទុក​ឲ្យ​ហើយ​ទៅ​។ ហី​អើ​ហី​អើ តិច​ដល់​ថ្ងៃ​លំបាក​រឿង​​ហ្នឹង ព្រោះ​​ថ្លៃ​ក៏​ឡើង​ខ្លាំង ពិបាក​ក៏​ពិបាក​រក៕

 

សៀម​រាប​ ​គេ​​​សម្រុក​​​ទៅ​​ដល់​​ក ​ត្រជាក់​ៗ​​ចុង​​ឆ្នាំ​ផង​បើ​បាន​ទៅ​​ស្រស់​​ស្រាយ​ម៉េច​ទេ​ហ្ន៎!

អត្ថបទ៖ ប៉ែន សុផាន់ណា