Smart ចេញ​ស៉្បត​​ផ្សព្វផ្សាយ​ iPhone 6/6PLus ម៉ា​អេម ប្រិយមិត្ត​បាន​ទស្សនា​នៅ?

  • 2014-12-25 17:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart បាន​បញ្ចេញ​ស្ប៉ត​​​ផ្សព្វផ្សាយ​​​ iPhone 6/6Plus ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​​តាម​បណ្តាញ​ឃោសនា​នានា។ ការ​ចេញ​ស្ប៉ត​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​ Smart បាន​សិទ្ធិ​​ពី Apple ​ក្នុង​ការ​នាំ​ចូល​ទូរសព្ទ iPhone 6/6Plus  មក​លក់​​និង​ចែកចាយ​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា។

 

អ្នក​តំណាង​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ថា ស្ប៉ត​នេះ​បាន​ចេញ​ផ្សព្វផ្សាយ​​នៅ​តាម​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​តាំង​ពី​ថ្ងៃ ១២ ធ្នូ កន្លង​ទៅ​នេះ។ ស្ប៉ត​ដែល​មាន​រយៈ​ពេល​ជិត ៣០ វិនាទី​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ដ៏​ពិសេសៗ ដែល​បំពាក់​លើ​ទូរសព្ទ​ដ៏​ពេញនិយម iPhone 6/6Plus ក៏​ដូចជា​អត្ថប្រយោជន៍​ ​ដែល​អតិថិជន​​នឹង​ទទួល​បាន​ក្នុង​ការ​​ទិញ​​ជា​ផ្លូវការ​​ពី​ក្រុមហ៊ុន។

 

http://youtu.be/uaLNIJ8qjUo

 

​ការ​បង្កើត​ស្ប៉ត​នេះ​ ក្រុមហ៊ុន Smart ​បញ្ជាក់ថា​ ក៏​​មាន​ការ​ត្រួត​ពិនិត្យ​និង​យល់​ព្រម​ពី​ក្រុមហ៊ុន Apple ដែរ។ យ៉ាងណា ស្ប៉ត​នេះ​ សម្រាប់​តែ​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ។

 

បន្ត​អាន​៖ iCombo 88 បាន iPhone ប្រើ Free Free ពី Smart

បន្ត​អាន៖ Smart ចេញ​មុខ​​​ជម្រះ​ការ​ចោទ​ប្រកាន់​​​នាំ​ iPhone ​ថៃ​មក​លក់​

បន្ត​អាន៖ ការ​ពិតអីចឹង​សោះ​​ ​​បាន​ម៉ូតូ​ជិះ​​ចេះ​តែ​ឆាប់​​អស់​សាំង​!

បន្ត​អាន៖ ស្នា​ដៃ​រចនា​តួអង្គ Asva The Monkey ឈ្នះ​ពាន​រង្វាន់​នៅ​ប្រទេស​ជប៉ុន

​បន្ត​អាន​៖ ហ្គេម​​ខ្មែរ​មាន​ការ​ចាប់​អារម្មណ៍​​ពី​ពលរដ្ឋ​​ជប៉ុន​

 

អត្ថបទ៖ ប៊ុណ្ណារ៉ា