អាថ៌កំបាំង​ ៤ យ៉ាង​ ដែល​នារី​ព្យាយាម​លាក់​មិន​ចង់​ឲ្យ​សង្សារ​ខ្លួន​ដឹង​​​

  • 2014-10-03 21:30:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

មនុស្ស​សឹង​តែ​​គ្រប់​ៗ​គ្នា​​​ សុទ​តែ​មាន​អាថ៌កំបាំង​រៀង​ៗ​ខ្លួន​មិន​ថា​អ្នក​ណា​ៗ​ទេ គ្រាន់​តែ​តិច​ និង​ច្រើន​តែ​ប៉ុណ្ណោះ។ ក្រឡេក​មក​មើល​​ជុំវិញ​យុវវ័យ​​វិញ​​ ជា​ពិសេស​នារីៗ​តែ​ម្តង​​ កាន់​តែ​សម្បូរ​​រឿង​លាក់​បាំង​របស់​ខ្លួន​ច្រើន​ទៀត ដែល​ពួក​គេ​​កម្រ​នឹង​​ទម្លាយ​ប្រាប់​​អ្នក​ណា​ពី​មុន​មក​​ សូម្បី​តែ​សង្សារ​របស់​ខ្លួន​ក៏​​ពួក​គេ​មិន​ធ្លាប់​​ប្រាប់​ដែរ។ តើ​អ្វី​ទៅ​​ជា​អាថ៌​កំបាំង​​របស់​នារី​ៗ ម៉េច​បាន​ជា​លាក់​អី​ក៏​លាក់​ម្ល៉េះ?

 

​​​​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ កញ្ញា​ ហៀង ស្រី​​ស្រស់​ អាយុ ​២២ ឆ្នាំ​ ដែល​ជា​និស្សិត​ នៃ​​វិទ្យាស្ថាន​វ៉ាន់​ដា​បាន​និយាយ​ថា៖​ ពាក្យ​ថា​ លាក់​បាំង​មួយ​ម៉ាត់​ហ្នឹង​ ស្ដាប់​ទៅ​ដូច​ជា​មិន​គួរ​ឲ្យ​វា​កើត​មាន​ទេ តែ​ខ្ញុំ​​​យល់​ថា ​ចំពោះ​រឿង​ខ្លះ​ចាំ​បាច់​ត្រូវ​តែ​បង្ខំ​ចិត្ត​ធ្វើ​ដូច្នេះ ទោះ​ដឹង​ថា ​វា​មិន​សូវ​ល្អ​ក៏​ដោយ​ចុះ។ ​និយាយ​ឲ្យ​ចំ​ទៅ​ គឺ​រឿង​អតីត​ស្នេហា​ ជា​រឿង​មួយ​ដែល​គួរ​តែ​លាក់​បាំង​ ​ប្រសិន​បើ​​​មិន​ចាំ​បាច់ ហើយ​​សង្សារ​មិន​សួរ​នាំ​អ្វី​ទេ មិន​បាច់​ប្រាប់​គេ​ថា​ យើង​ធ្លាប់​មាន​សង្សារ​ពី​មុន​មក​​ទេ។

 

ស្រី​ស្រស់​ បាន​បន្ត​ទាំង​មិន​លាក់​លៀម​ទៀត​ថា៖ "ខ្ញុំ​មិន​ដែល​ប្រាប់​គេ​ថា​ ខ្ញុំ​ធ្លាប់​មាន​សង្សារ​ពី​មុន​មក​នោះ​ទេ​ ទោះ​បី​ជា​ប្រាប់​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​ ណាមួយ​មិន​ចង់​រំលឹក​រឿង​ឈឺ​ចាប់​ដែល​ធ្លាប់​កើត​មាន​ពី​មុន​មក ហើយ​ក៏​មិន​ចង់​ឲ្យ​សង្សារ​​ដឹង​ហើយ​អន់​ចិត្ត​ដែរ"។

 

 រូបតំណាង

ខុស​ពី​យុវជន​ខាង​លើ​ កញ្ញា គង់ សុជាតា​ អាយុ ​២៣ ឆ្នាំ​ និស្សិត​ជំនាញ​អក្សរ​សាស្ត្រ​​អង់គ្លេស ​នៃ​សាកល​វិទ្យាល័យ​ន័រ​តុន​ឯណោះ​វិញ​ បែរ​ជា​លើក​ឡើង​​ពី​ចំណុច​ផ្សេង​មួយ​ទៀត​ថា៖ "ខ្ញុំ​ធ្លាប់​ឮ​មិត្តភ័ក្តិ​ស្រីៗ​គ្នា​ឯង​ជជែក​គ្នា​​ពី​អាថ៌កំបាំង​ដែល​ពួក​គេ​មិន​ដែល​បញ្ចេញ​ឲ្យ​សង្សារ​​​របស់​ខ្លួន​ដឹង​ថា​ ពេល​ខ្លះ​ពួក​គេ​ចាប់​អារម្មណ៍​ជាមួយ​អ្នក​ថ្មី និង​ទាក់​ទង​ជាមួយ​អ្នក​ផ្សេង​ក្នុង​ពេល​តែ​មួយ​ តែ​ពួក​គេ​ព្យាយាម​លាក់​បាំង"។​

 

​លើក​ឡើង​ពី​ប្រធាន​បទ​មួយ​នេះ​ កញ្ញា​ ផាត់ ស្រីពៅ​ អាយុ​២៣ឆ្នាំ ​​និស្សិត​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​​ឯ​ណោះ​វិញ ​បាន​និយាយ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ធ្លាប់​​ជួប​ប្រទះ​ផ្ទាល់​ថា ជឿ​អត់​ថា​ មាន​នារីៗ​​មួយ​ចំនួន​ ប្រើ​ប្រាស់ Account​ Facebook លើស​ពី​មួយ​ តែ​គេ​​មិន​ប្រាប់​ឲ្យ​សង្សារ​របស់​ខ្លួន​ដឹង​នោះ​ទេ។

 

និស្សិត​ឆ្នាំ​ទី៤​​រូប​នោះ​​ថ្លែង​ទៀត​ថា៖ "ខ្ញុំ​​ដឹង​រឿង​នេះ​ពី​មិត្តភ័ក្តិ​ដែល​រៀន​ជាមួយ​គ្នា​ដែរ​ហ្នឹង”។ និយាយ​ទៅ​អ្នក​ដែល​ធ្វើ​បែប​នេះ​ ភាគ​ច្រើន​​ជា​អ្នក​ចូល​ចិត្ត​លេង Face​book ហើយ​លេង​សើច​ជាមួយ​បុរស​ផ្សេងៗ​ទៀត​ដោយ​មិន​ឲ្យ​សង្សារ​របស់​ខ្លួន​ដឹង មិន​ខុស​អី​ពី​អ្នក​ប្រើ​ទូរស័ព្ទ​ស៊ីម​ពីរ​ទេ។

 

មិន​មែន​មាន​តែ​​​រឿង​រ៉ា​វ​​ទាំង​អស់​ខាង​លើ​នេះ​ទេ​ នៅ​មាន​រឿង​មួយ​ទៀត​ ​ដែល​មនុស្ស​ស្រី​មួយ​ចំនួន​ រក្សា​ទុក​ជា​អាថ៌កំបាំង​ដែរ​នោះ គឺ​ការ​ជ្រុល​ជ្រួស​​ខ្លួន​ប្រាណ (​រួមភេទ) ។ នេះ​ជា​ការ​លើក​ឡើង​របស់​ យុវជន​ កុសល អាយុ​២៤ឆ្នាំ និស្សិត​នៃ​សាកល​វិទ្យាល័យ​មួយ​ សុំ​មិន​បញ្ចេញ​ឈ្មោះ។

 

កុសល​ សង្កត់​ធ្ងន់​ទៀត​ថា៖ ​"ខ្ញុំ​និយាយ​​ឲ្យ​អស់​ទៅ​ចុះ​ សម័យ​ឥលូវ​យុវវ័យ​មួយ​ចំនួន​ ខ្ញុំ​មិន​​ហ៊ាន​វាយ​តម្លៃ​គេ​ទាំង​អស់​ទេ ​ពួក​គេ​ទាំង​នោះ​បាន​បណ្ដោយ​ខ្លួន​ឲ្យ​​​​ឈាន​ដល់​ការ​រួម​ភេទ​ជាមួយ​​សង្សារ​​ទាំង​មិន​បាន​គិត​គូរ​ដិត​ដល់"។ ដល់​​ពេល​ជួប​ជាមួយ​បុរស​ក្រោយៗ​​ដែល​ខ្លួន​ស្រលាញ់​ពិត​ប្រាកដ​ គិត​ថា ​​អាច​យក​ជា​គូ​អនាគត​បាន​ មាន​តែ​​និយាយ​កុហក​​គេ​ថា​ ខ្លួន​មិន​ធ្លាប់​ដែល​បាន​ប្រព្រឹត្ត​​ឆ្លង​កាត់​រឿង​ហ្នឹង​​​ទេ៕

 

ចុះ​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ?

អត្ថបទ៖ យិន សំបូរ