តាំង​ពី​មុន​មក​ដល់​ឥឡូវ ពេជ្រ​ សោភា​ មាន​តារា​២​ដួង​ក្នុង​ចិត្ត

  • 2015-06-20 16:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនិក​ជន​តែង​តែ​មាន​តារា​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួ​ក​គេ​រៀងៗ​ខ្លួន។​ មិន​ខុស​អី​ពី​តារា​ខ្លួន​ឯង​ផ្ទាល់​ក៏​មាន​​តារា​នៅក្នុង​ដួង​ចិត្ត​តាំង​ពី​មិនទាន់​ចូល និង​ចូល​សិល្បៈ​ហើយ​ក៏​ដោយ​ក្តី។ ក្នុង​នោះ​តារា​ចម្រៀង​ស្រី​ល្បី​នៅ​ក្នុង​ផលិតកម្ម​ហង្សមាស​ ពេជ្រ​ សោភា​​ បាន​បង្ហើប​ប្រាប់ Sabay ថា​តារា​ក្នុង​ដួងចិត្ត​របស់​នាង គឺ​មាន យក់ ឋិតរដ្ឋា និង​តារា​ចម្រៀង​កំពូល​របស់​កម្ពុជា ព្រាប សុវត្ថិ។

 

 

សោភា ពោល​បន្ថែម​ទៀត​ថា​រូប​នាង​ពេញ​ចិត្ត​តារា​ទាំង​ពីរ​នេះ តាំង​ពី​នាង​មិនទាន់​ចូល​សិល្បៈ​ខណៈ​កំពុង​តែ​លក់​អំពៅ​សាង​នៅ​តាម​ទូក​មក​ម្ល៉េះ​។

“​ពេល​នោះ​កំពុង​អង្គុយ​លក់​សុខៗ​ស្រាប់​តែ​លឺ​បទ​របស់​តារា​ក្នុង​ចិត្ត​ខ្ញុំ​ មានថ្មី​ម្តេច​មិន​ប្រាប់ របស់​បង​ព្រាប សុវត្ថិ ពិត​ជា​សប្បាយ​ចិត្ត​ណាស់"។

 

​តារា​ស្រី​ចាស់​វស្សា​ប្រចាំ​ហង្សមាស​រូប​នេះ បន្ត​ពោល​សរសើរ​ទៀត​ថា​តារា​រៀម​ច្បង ព្រាប សុវត្ថិ ជា​មនុស្ស​ម្នាក់​ដែល​សុភាព​រាប​សារ​ មិន​ចេះ​ឆ្មើង​ឆ្មៃ​ កាយ​វិការ និង​ទឹក​មុខ​គាត់​ធ្វើ​ឲ្យ​ នាង​មាន​ការ​ពេញ​ចិត្ត។ បន្ថែម​ពី​លើ​នេះ រូប​លោក​បាន​អប់​រំ​នឹង​ណែ​នាំ​ពី​របៀប​ច្រៀង​ជាច្រើន​ពេល​ដែល​រូប​នាង​បាន​ចូល​សិល្បៈ​ដំបូង។

 

ជាមួយ​គ្នា​នេះ​ផង​ដែរ​បទ "​Beautiful Night” គឺ​ជា​បទ​ដំបូង​ដែល​​ ពេជ្រ សោភា​បាន​ចាប់​ដៃ​គូ​សម្ដែង​ជាមួយ​ ព្រាប​ សុវត្ថិ​ ហើយ​ រូប​នាង​បាន​បង្ហាញ​ពី​អារម្មណ៍​ដំបូង​ថា ​រំភើប​​ដែល​បាន​ច្រៀង​ជាមួយ​នឹង​តារា​ក្នុង​ដួងចិត្ត​។

 

 

លើស​ពី​នេះ​មិន​មែន​មាន​ត្រឹម​តែ​លោក​ ព្រាប សុវត្ថិ​ ម្នាក់​ទេ ក្នុង​នោះ​ក៏​មាន​ តារា​ចម្រៀង​ស្រី​ល្បី​ម្នាក់​ទៀត​គឺ យក់ ឋិតរដ្ឋា។

 

សោភា បាន​ប្រាប់​ថា​រូប​នាង​ចូលចិត្ត​ទឹក​ដម​សម្លេង និង​ស្ទីល​របស់ យក់ ឋិតរដ្ឋា ជា​ពិសេស​នៅ​ពេល​ដែល រដ្ឋា ច្រៀង​​តែង​តែ​បញ្ចូល​មនោសញ្ចេតនា​ឲ្យ​អ្នក​មើល​បាន​ដឹង​ដល់​សាច់​រឿង​នៃ​បទ​ចម្រៀង​នោះ​ទៀត​ផង​។

 

“​ មិនមែន​តាំង​ពី​មុន​ចូល​សិល្បៈ​ទេ សូម្បី​តែ​ឥឡូវ​ក៏​ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​នូវ​ការ​ធ្វើ​ស្ទីល​របស់​គាត់​ទៀត​ដែរ"។ សោភា​ ថ្លែង។

 

មង្គលការ​ឌីជេ ឃ្លាំង ចាប់​ផ្ដើម​ពិធី​ហែ​ជំនូន

 

អ៊ុន សិទ្ធា ព្រម​និយាយ​ពី​រឿង​ពាក់ព័ន្ធ​ជាមួយ យ៉ែម សំអូន

 

អត្ថបទ៖ ថា ម៉ាលីដា