សួង សាខារ៉ានីត ភ័យរឿងអ្នកលេង Facebook បន្លំ
- 2015-07-21 17:31:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សួង សាខារ៉ានីត ភ័យរឿងអ្នកលេង Facebook បន្លំ
ចន្លោះមិនឃើញ
តារាសម្ដែង សួង សាខារ៉ានីត ប្រាប់ថា នាងកំពុងមានការបារម្ភជាខ្លាំងនាមួយរយៈចុងក្រោយនេះ បន្ទាប់ពីមានជនអនាមិកច្រើននាក់ បានបង្កើតគណនីក្លែងក្លាយបន្តបន្ទាប់ដោយប្រើអត្តសញ្ញាណរបស់នាង។
គណនី Facebook ក្លែងក្លាយទាំងនោះមានប្រើឈ្មោះ "រ៉ានីត" ជាភាសាអង់គ្លេស និងដាក់រូបនាងតែម្ដង ខណៈគណនីពិតរបស់នាង មិនប្រើចំឈ្មោះនោះទេ។ ស្រីស្អាតរូបនេះថ្លែងថា “ ខ្ញុំមាន Account តែមួយទេ គឺ Pingping Roseតែគេក្លែងក្លាយ ប្រើឈ្មោះខ្ញុំតែម្ដងហើយច្រើនទៀត។ ខ្ញុំបារម្ភណាស់បង ខ្លាចតែយកប្រើក្នុងអំពើអ្វីមិនល្អទេ យកទៅជេរគេអីវីវរហើយ”។
តារាសម្ដែងច្រើនដើរតួម្ដាយរូបនេះ មានគណនី Facebook តែមួយទេ គឺ Pingping Rose។ ប៉ុន្តែថ្មីៗនេះ ស្រាប់តែមានប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រនាងជាច្រើន បាន Print Screen គណនីក្លែងក្លាយទាំងនោះផ្ញើមកឲ្យ។ "អត់ដែលដឹងសោះ ទាល់តែគេផ្ញើមកឲ្យ បានភ្ញាក់ព្រើត ច្រើនណាស់ មិនត្រឹមតែខ្លាចគេយកទៅធ្វើសកម្មភាពអ្វីមិនល្អទេ គឺខ្លាចគេ បិទគណនីខ្ញុំប្រើរាល់ថ្ងៃទៀតណាបង ព្រោះលឺថា គណនីណា ដែលមានគេក្លែងក្លាយច្រើន គេបិទរបស់យើងដែរ!”។ រ៉ានីត ថ្លែង។
ស្រីស្អាតមកពីខេត្តកំពង់ឆ្នាំងរូបនេះ មិនមានគម្រោងប្រើចំណាត់ការផ្លូវច្បាប់អ្វីលើជនក្លែងក្លាយគណនី Facebook ទាំងនោះទេ។ ទី១ ពួកគេទាំងនោះ មិនទាន់មានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ផង ទី២ មិនទាន់កំណត់អត្តសញ្ញាណពិតប្រាកដរបស់ពួកគេបាននៅឡើយ។ តារាសម្ដែងវ័យ ២៥ឆ្នាំរូបនេះ ឲ្យដឹងថា នាងគ្រាន់តែស្នើឲ្យបញ្ឈប់សកម្មភាពក្លែងក្លាយទាំងនោះ និងសកម្មភាពផ្ដេសផ្ដាសប៉ុណ្ណោះ។
ទោះយ៉ាងណា រ៉ានីត ថ្លែងថា នាងនឹងងាកទៅរកផ្លូវច្បាប់វិញ ប្រសិនបើពួកគេទាំងនោះ មានសកម្មភាពអ្វីមិនប្រក្រតី ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ជាសិល្បការិនីរបស់នាង។
សួង សាខារ៉ានីត ជាតារាសម្ដែងល្បីឈ្មោះម្នាក់ ដោយនាងធ្លាប់សម្ដែងភាពយន្តជាច្រើនទាំងតួស្លូត និងកាចឆ្នាសឆ្នើម។ រឿងចុងក្រោយរបស់នាងមានដូចជា “ហេតុអ្វី" "៧ថ្ងៃ" និងរឿង "កំពូលអង្គរក្សស្រី " ជាដើម ដែលនាងសម្ដែងជាតួភរិយា ចា រិទ្ធី៕
ឆន សុវណ្ណរាជ មិនអាចចេញក្រៅបានទេ សុគន្ធ និសា៖ ខ្ញុំមានបញ្ហាចង្កាមែន(មានវីដេអូ)
គណនីក្លែងក្លាយដែលប្រើឈ្មោះ រ៉ានីត
គណនីពិតប្រាកដរបស់ សុខារ៉ានីត
អត្ថបទ៖ ទារិកា