បេក្ខជន Cambodian Idol ២ដួង​ចេះ​ធ្វើ​​​បទ ​Original ទទួល​បាន​ការ​គាំទ្រ​ពេញ​ហ្វេស​ប៊ុក​

  • 2015-09-04 14:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខជន​​ប្រលង​នៅ​ក្នុង​កម្ម​វិធី​ពិភព​លោក Cambodian Idol ​២រូប​មិន​ត្រឹម​តែ​មាន​សមត្ថភាព​អាច​ច្រៀង​បាន​ពិរោះ​ប៉ុណ្ណោះ​ទេ​ពួកគេ​ថែម​ទាំង​អាច​ផលិត​បទ​ Original ខ្លួន​ឯង​បាន​ជា​ច្រើន​បទ​ទៀត​ផង។

 

អ៊ាម វន្នី​ បេក្ខជន​មក​ពី​ខេត្ត​បាត់​ដំបង មាន​អាយុ​២៨​ឆ្នាំ​ មុន​នឹង​ចូល​ប្រលង​ក្នុង​កម្មវិធី Cambodian Idol នេះ​លោក​និពន្ធ​បាន​ជាង​១០​បទ​ហើយ​។  នេះ​បើ​តាម​ការ​លើក​ឡើង​​របស់សាមី​ខ្លួន​នៅ​ថ្ងៃ​ប្រលង​ Cambodian Idol វគ្គ​ដំបូង​តែ​ម្ដង។

 

 

តាម​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មាន​ Fans ​ជា​ច្រើន​គាំ​ទ្រ​បទ​ចម្រៀង​របស់​ វន្នី ​ជាពិសេស​បទ "ស្អប់​ស្នេហ៍​ដំបូង" "ធុញ​ទីក្រុង" និង​បទ​ " ខ្ញុំ​ជា​អ្នក​បាត់​ដំបង" ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​រាល់​បទ​ចម្រៀង​ដែល​លោក​ បាន​ផុស​នៅ​លើ​បណ្តាញ​សង្គម​ខាង​លើ​រួម​ទាំង​ប្រព័ន្ធ​យូធូប​គឺ​សុទ្ធ​តែ​មាន​ការ​គាំ​ទ្រ​ខ្លាំង​។

 

មិន​ខុស​គ្នា​ បេក្ខជន បូឡាំ កាក្រៃ មក​ពី​ខេត្ត​ប៉ៃលិន ​បាន​ប្រាប់​ថា​មក​ដល់​ពេល​នេះ​លោក​និពន្ធ​បទ Original បាន​ជាង​ ១០​ ក្នុង​នោះ​លោក​ផុស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​បាន​​តែ​ប៉ុន្មាន​​ភាគ​រយ​ប៉ុណ្ណោះ។ មក​ដល់​ឥឡូវ​ កា​ក្រៃ​ អះ​អាង​ថា​មាន​ទស្សនិក​ជន​ស្គាល់​រូប​លោក​កាន់​តែ​ច្រើន​ខុស​ពី​កាល​មុន​ចូល​ប្រលង​ Cambodian Idol ។

 

 

"ចំពោះ​បទ Original ដំបូង​ខ្ញុំ​មាន​ចំណង​ជើង​ថា​ "​រាត្រី​នឹក​ស្នេហ៍" ពាក់​ព័ន្ធ​នឹង​បទ ​Original  វិញ​ខ្ញុំ​និពន្ធ​ខ្លួន​ឯង​ទាំង​អស់​ បើ​និយាយ​ពី​ភ្លេង​​មិន​សូវ​ពូ​កែ​ទេ ប៉ុន្តែ​អាច​បង្កើត​បទ​ថ្មី​បាន។​ ​ការ​និពន្ធនេះ​ខ្ញុំ​​​ចេះ​តាំង​ពី​រៀន​ថ្នាក់​ទី​៩​ម្ល៉េះ​បង ព្រោះ​មាន​ការ​ជួយ​ពី​លោក​គ្រូ​ម្នាក់​នៅ​ប៉ៃលិន​។​ប៉ុន្តែ​​បទ​ Original ទាំង​អស់​ហ្នឹង​មិន​ទាន់​ផុស​​​​លើ​យូធូប​ និង​ហ្វេស​ប៊ុក​ច្រើន​​ទេ​​ ចាំ​មាន​ផលិត​កម្ម​គេ​ទាក់​ទង​សិន​ណា​បង​ចាំ​ដាក់​បញ្ចូល​ទាំង​អស់​ (សើច)"។​"។ កាក្រៃ ប្រាប់​Sabay ។

 

មក​ដល់​ពេល​នេះ​ បេក្ខជន​ បូឡាំ កាក្រៃ បាន​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ​ ២២នាក់ ចំណែក​ អ៊ាម​ វន្នី ទទួល​បាន​​សិទ្ធិ​បន្ត​ទៅ​ដល់​វគ្គ Live Show៕

 

អត្ថបទ៖ ថា ម៉ាលីដា