អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​អណ្ដើក​សមុទ្រ​​​​មាន​ពន្លឺ​​​​​​​ពណ៌​បៃតង ​និង​ក្រហម​​​

  • 2015-10-06 18:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រាវជ្រាវ​​ជីវសាស្ត្រ​បាន​ប្រទះ​ឃើញ​សត្វ​អណ្ដើក​មួយ​ក្បាល ដែល​មាន​ពន្លឺ​​ពណ៌​​បៃតង​ និង​ក្រហម​​​​នៅ​លើ​ស្នូក។ នេះ​​ជា​របក​គំហើញ​ថ្មី​មួយ ដែល​សារ​កន្លង​មក​គេ​មិន​ដែល​ប្រទះ​ឃើញ​​​ល្មូន​ដែល​មាន​ពន្លឺ​​នោះ​ទេ។

 

  ក្រុម​ការងារ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​​ក្រុង​ញ៉ូវយក សហរដ្ឋអាមេរិក​​បាន​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ​ក្នុង​​​​​​បាត​សមុទ្រ​​នៅ​លើ​​​ប្រទេស​ដែន​កោះ​ Solomon នៃ​​​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​ត្បូង។ ​អំឡុង​ពេល​ថត​វីដេអូ​ផ្កា​ថ្ម​ប៉ប្រះ​ទឹក ​​​ពួក​គេ​​ក៏​បាន​ប្រទះ​ឃើញ​​សត្វ​អណ្ដើក​មួយ​ក្បាល​នោះ។

 

លោក​​ David Gruber ជីវវិទូ​​​ដែល​បាន​​មក​ជា​មួយ​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​បាន​ឲ្យ​ដឹង​ថា ៖ " វា​ដូច​ជា​​យានអវកាស​​មួយ​យ៉ាង​អញ្ចឹង​មាន​ពណ៌​ក្រហម ​និង​បៃតង។ អ្នក​វិទ្យាសាស្ត្រ​​ជា​ច្រើន​ទៀត​​​ក៏​បាន​រក​ឃើញ​ជីវិត​​​សត្វ​ក្នុង​បាត​សមុទ្រ​ដែល​​មាន​ពន្លឺ​នេះ​ដែរ តែ​ចំពោះ​ពន្លឺ​នោះ​យើង​ពុំ​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​ឡើយ វា​ប្រើ​ពន្លឺ​នោះ​ដើម្បី​សម្គាល់​គ្នា ​និង​ទំនាក់​ទំនង​ជា​មួយ​សត្វ​ប្រភេទ​ផ្សេងៗ។ ក្រោយ​​ប្រទះ​ឃើញ​សត្វ​អណ្ដើក​មួយ​នេះ​ ក្រុម​ការងារ​​បាន​​ចាប់​ផ្ដើម​​ស្រាវជ្រាវ​ស្វែង​រក​​វា​បន្ត​ទៀត "។

 

  អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ជីវិត​ក្នុង​បាត​សមុទ្រ​​​​មាន​ពន្លឺ​ស្រដៀង​នឹង​សត្វ​អណ្ដើក​ខាង​លើ ដូច​ជា​ផ្កា​ថ្ម ខ្ញែរ​សមុទ្រ សេះ​សមុទ្រ បបែល​សមុទ្រ ត្រី​អន្ទង់​សមុទ្រ​ជា​ដើម។ ជីវិត​នៃ​សារពាង្គកាយ​​ទាំង​នោះ​គឺ​ស្រូប​យក​ពន្លឺ និង​បញ្ចេញ​វិញ​​ជា​ពណ៌​ប្លែក​ៗ។ ប៉ុន្តែ​ដើម្បី​ឃើញ​ពន្លឺ​នោះ​អ្នក​វិទ្យាសាស្ត្រ​​បាន​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​កាមេរ៉ា​ម្យ៉ាង​ដែល​​មាន​ពណ៌​ខៀវ​​​​ដើម្បី​មើល ខុស​ប្លែក​ពី​អណ្ដើក​មួយ​នេះ​ ដែល​ស្រូប​ពន្លឺ​ហើយ​អាច​ឲ្យ​យើង​ឃើញ​នឹង​ភ្នែក​ទទេ៕

 

  ចុចអាន៖ ត្រី​ចម្លែក​​ដេក​រយៈ​ពេល​​ជិត​៥​ឆ្នាំ​ដោយ​ពុំ​មាន​ស៊ី​អាហារ​

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ ប្រើ​​សត្វ​សុនខ​​​​ពិនិត្យ​​រក​ជំងឺ​​មហារីក​​ក្រពេញ

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ metro​​​​​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម