Vardy ស៊ុត​៩ប្រកួត​ជាប់​គ្នា​នៅ BPL ជួយ Leicester ពិន្ទុ​ស្មើ​ក្រុម​លេខ១

  • 2015-11-08 17:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Jamie Vardy នៅ​តែ​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​បាន​ស៊ុត​១គ្រាប់ រួម​ចំណែក​ជួយ​ឲ្យ Leicester ឈ្នះ Watford ២-១ តាម​ស្មើ​ពិន្ទុ​ក្រុម​កំពូល​តារាង​ Manchester City។

 

 

លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​ពិភព​បាល់ទាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ Leicester ជា​ក្រុម​ត្រដាបត្រដួស​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​បែរ​ជា​ឡើង​​ដល់​កំពូល​ក្នុង​រដូវ​កាល​នេះ។

 

១គ្រាប់​នេះ​ទៀត មាន​ន័យ​ថា​កីឡាករ​អង់គ្លេស​រូប​នេះ អាច​ស៊ុត​បាន​១២គ្រាប់​ហើយ ឈរ​លើ​គេ​ក្នុង​តារាង Top Scorer ហើយ​ក៏​ជា​ការ​ស៊ុត​បញ្ចូល​ទី​បាន​៩ប្រកួត​ជាប់​គ្នា​ផង​ដែរ។

 

បើ​គិត​លើ​កំណត់ត្រា​វិញ មាន​តែ Ruud van Nistelrooy ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ស៊ុត​បញ្ចូល​ទី​នៅ Premier League បាន​១០ប្រកួត​ជាប់​គ្នា។

 

 

កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​​​ទាក់ទង​ការ​ប្រកួត​នេះ៖

 

  • Vardy គឺ​ជា​កីឡាករ​តែ​ម្នាក់​ដែល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ប្រកួត​ជាប់​គ្នា​ក្នុង​រដូវ​កាល​តែ​មួយ ដោយ​សារ​១០ប្រកួត​ដែល Nistelrooy ស៊ុត​ចូល​រហូត​នោះ គឺ​ត​ពី​រដូវ​កាល​ចាស់​ ដល់​រដូវ​កាល​ថ្មី (ចុង​រដូវ​កាល​២០០២-២០០៣ ចូល​រដូវ​កាល ២០០៣-២០០៤)។

 

  • Leicester ជា​ក្រុម​តែ​មួយ​គត់​​នៅ Premier League ដែល​អាច​ស៊ុត​ចូល​គ្រប់​ការ​ប្រកួត​រដូវ​កាល​នេះ។​​