Big Bang និង Ikon នឹង​ចូល​រួម​ MAMA ឆ្នាំ​នេះ

  • 2015-11-18 18:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ជម្លោះ​ផ្ទៃ​ក្នុង​រវាង​ផលិតកម្ម​ចម្រៀង YG ជាមួយ​នឹង​ប៉ុស្តិ៍​ទូរទស្សន៍ Mnet កាល​ពី​ដើម​ឆ្នាំ អ្នក​គាំទ្រ​បាន​សន្និដ្ឋាន​ថា​គ្រប់​តារា​របស់ YG Entertainment ទាំង​អស់​នៅ​ឆ្នាំ​នេះ​នឹង​មិន​ចូល​រួម​កម្មវិធី​ប្រគល់​រង្វាន់​ប្រចាំ​ឆ្នាំ Mnet Asian Music Awards នោះ​ទេ។ យ៉ាងណាក៏ដោយ ​ក្នុង​ជំនួប​រវាង​ភាគី​ទាំង​សង​ខាង​នៅ​ពេល​ថ្មី​ៗ​នេះ រឿង​​រ៉ាវ​ទាំង​អស់​​ត្រូវ​បាន​សម្រប​សម្រួល​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

 

 

មុន​នេះ​បន្តិច MAMA បាន​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ថា តារា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ YG រួម​មាន Big Bang និង Ikon នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ឆ្នាំ​នេះ រួម​ជា​មួយ​នឹង JYP ផង​ដែរ។

 

វត្តមាន​របស់​តារា​ទាំង​នេះ​នៅ MAMA ឆ្នាំ ២០១៥ គឺ​ត្រូវ​ការ​ជា​ចាំបាច់​ព្រោះ Big Bang និង Ikon សុទ្ធ​តែ​ក្រុម​ចម្រៀង​បុរស​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ​នេះ។ Big Bang បាន​ចេញ​បទ​ថ្មី​​របស់​ខ្លួន​ជា​រៀង​រាល់​ខែ គិត​ចាប់​ពី​ខែ​ឧសភា​ដល់​ខែ​កញ្ញា។ រីឯ Ikon វិញ​គឺ​ជា​ក្រុម​ចម្រៀង​ថ្មី​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន​លើស​លុប​ពី​អ្នក​គាំទ្រ​ចម្រៀង Kpop។

 

តារា​ដទៃ​ទៀត​ដែល​នឹង​បង្ហាញ​មុខ​នៅ MAMA ២០១៥ រួមមាន CNBLUE, GOT7, BTS, និង Zion.T៕

 

 

ចុចអាន៖Big Bang អាច​នឹង​មិន​ចូល​រួម MAMA ឆ្នាំ​នេះ

 

ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖soompi