ពេល​ទៅ​ថៃ ទេសចរ​គួរ​ដឹង​អ្វី​ខ្លះ?

  • 2014-10-22 21:17:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ Sabay បាន​ធ្វើ​ការ​ចុះផ្សាយ​អត្ថបទ​មួយ​ ស្ដី​ពី​ការ​ហាមប្រាមមួយ​ចំនួននៅ​ថៃ ដែល​ទេសចរខ្មែរ​បរទេស​គួរ​យល់​ដឹង។ ដោយ​ឡែក ថ្ងៃ​នេះ​ប្រិយ​មិត្ត​នឹង​ទទួល​​​បាន​ចំណេះ​ដឹង​ថ្មី ពាក់ព័ន្ធ​​ការ​ធ្វើ​ដំណើរ ក្នុង​នាម​ជា​ទេសចរណ៍ របស់​ប្រទេស​នេះ។

 

 

១. ភាសា

ថៃ​ជា​ភាសា​ផ្លូវការក្នុង​ប្រទេស​មួយ​នេះ ប៉ុន្តែ​មនុស្ស​ភាគច្រើន និយាយ​ភាសា​អង់គ្លេសបាន​យ៉ាង​ស្ទាត់​ជំនាញ ។ ដើម្បី​ជា​ការ​គោរព​ អ្នក​ត្រូវ​តែ​រៀន​​និយាយ​​ស្វាគមន៍​ជា​ភាសា​ថៃ។

២. ពេល​វេលា

  • ​ខែ​វិច្ឆិកា - កុម្ភៈ៖ ជា​ពេល​​ដែល​មាន​មនុស្ស​ទៅ​លេង​ប្រទេស​ថៃ​ច្រើន​បំផុត ព្រោះ​ពេល​នេះ​មាន​អាកាស​ធាតុ​ល្អ និង​បុណ្យ​ច្រើន។ ចំណែក​ចន្លោះ​ខែ​មិនា​ -​ ឧសភា និង មិថុនា - កក្កដា ក៏​ជា​ពេល​ល្អ​​ដែរ ក្នុង​ការ​ដើរលេង​​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ។

 

  • ខែ​កក្កដា - តុលា៖ ជា​ពេល​ដែល​មនុស្ស​មិន​សូវ​ទៅ ព្រោះ​ជា​រដូវ​ភ្លៀង។

 

​​៣. ទិដ្ឋាការ និង សុខភាព៖ អ្នក​ដំណើរ​ត្រូវ​មាន Visa​​ និងត្រូវ​បាន​គេ​ពិនិត្យ​សុខភាព​យ៉ាង​យក​ចិត្ត​ទុកដាក់ (សម្រាប់​បរទេស)។ សម្រាប់​​ភ្ញៀវ​ជា​ជន​ជាតិ​ខ្មែរ​ ​ទិដ្ឋាការ​​ត្រូវ​បាន​លើក​លែង​ក្នុង​រយៈ​ពេល​​ខ្លី (សូម​ចុច​ត្រង់​នេះសម្រាប់​ព័ត៌មាន​ទាក់​ទង​នឹង​​ចំនួន​ថ្ងៃ​នៃ​លើក​លែង​ទិដ្ឋាការ) ​

៤. ទឹក​ផឹក៖ ផឹក​ទឹកក្នុង​ប្រទេស​ថៃ​ មិន​សូវ​មាន​សុវត្ថិភាព​ទេ​។ ពេលផឹក​​ទឹក​ដប ត្រូវ​​ច្បាស់​ថាទឹក​កក ត្រូវ​គេ​បន្សុទ្ធ​​​ហើយ​ឬ​នៅ។

 

៥. ភោជនីយដ្ឋាន៖ តាម​ទម្លាប់ បើ​អ្នក​ចូល​ញ៉ាំ​អី​អស់ ៤៧៥​បាត អ្នក​ត្រូវ​ឱ្យ ៥០០​បាត ចំណែក​២០បាត​ទៀត​ជា​លុយ​ទឹកតែ។ ច្បាប់​ទូទៅ គេ​មិន​ដែល​​ទុក​លុយ​ទឹកតែ​តិច​ជាង​១០​បាត​ឡើយ។

៦. ហាង Salons/Services៖ លុយ​ធីប​ច្រើន​មិន​ចាំ​បាច់​ទេ តែ​៥០-១០០​បាត ជា​លុយ​ធីប​បង្ហាញ​ពី​កាយវិការ ពេញ​ចិត្ត​ពី​សេវាកម្ម។

 

៧. សណ្ឋាគារ៖ គ្រប់​សណ្ឋាគារ​នឹង​គិត​លុយ​​សេវាកម្ម​បន្លែម​១០% លើ​វិក្កយបត្រ បើ​សិន​ណា​​អ្នក​​មិន​​បាន​ឱ្យ​លុយ​ធីប។

 

៨. អ្នកនាំ​ទេសចរ៖ ​៥០-១០០បាត ជា​លុយ​ធីប​បង្ហាញ​ពី​កាយវិការ​ល្អ ប៉ុន្តែ​សេវាកម្ម​នេះ​មិន​តម្រូវ​ឱ្យ​បង់​ទេ។

 

៩. រម៉ក​កង់​បី៖ អ្នក​រត់​រម៉ក​កង​បី​ក្នុង​ប្រទេស​ថៃ តែង​កេង​ចំណេញ​ពី​ទេសចរ។ ដូច​នេះ​ត្រូវ​សួរ​តម្លៃ​ឱ្យ​បាន​ច្បាស់ មុន​ឡើង​ជិះ។

 

១០. រក​សណ្ឋាគារ​គេង៖ កុំ​ឱ្យ​​អ្នក​បើក​បរ​ផ្ដល់​យោបល់​ពី​សណ្ឋាគារ ព្រោះ​ពួកគេ​អាច​ស៊ីសំណូក​គ្នា ជាមួយ​ម្ចាស់​សណ្ឋាគារ ដែល​ធ្វើ​ឱ្យ​អ្នក​ចំណាយ​លុយ​​ច្រើន​ជាង​តម្លៃ​ពិតប្រាកដ។

 

១២. បាងកក៖ នៅ​ថៃ​មាន​កន្លែង​អ្នក​កេង​ចំណេញ​ពី​ទេសចរ​ច្រើន​ណាស់​ ជា​ពិសេស​ទីក្រុងបាងកក។ មើល​អីវ៉ាន់​របស់​អ្នក កុំ​ទុក​ចិត្ត​មនុស្ស​​​ដែល​មក​និយាយ​ជាមួយ​អ្នក។

 

១២. អាហារ៖ អាហារ​ល្បី​នៅ​ថៃ ជា​អាហារ​នៅ​តាម​ចិញ្ចើមថ្នល់។ ថៃ​សំបូរ​អាហារ​ស្រស់ៗ តែ​កុំ​ភ្លេច​បាយ​ដំណើប​ស្វាយ ព្រោះ​វា​ជា​បង្អែម​លាង​មាត់​ដ៏​ឆ្ងាញ់។

 

១៣. វ័យ​អាច​ទទួល​ទាន​ស្រា៖ អ្នក​អាច​ផឹក​ស្រា​បាន​ គឺ​ត្រូវ​មាន​អាយុ១៨​ឆ្នាំ។

 

១៤. មធ្យោបាយ​ធ្វើ​ដំណើរ (រថយន្ត​សាធារណៈ និង​រថភ្លើង)

 

-ទីក្រុង​បាងកក មាន​រថភ្លើង​ទំនើប​មួយ ដែល​បើក​ក្នុង​ទីក្រុង (LINK)។ ​

 

-មាន​រថយន្ត​ក្រុង​​ជា​ច្រើន បើក​​ក្នុង​ប្រទេស ប៉ុន្តែ​ការ​ជិះ​យន្តហោះ​ក៏​មាន​តម្លៃ​ធូរ​ថ្លៃ​ដែរ ហើយ​ទេសចរ​ចូល​ចិត្ត​ជិះ​ណាស់។ ​

 

១៤. ក្រុមហ៊ុន​អាកាស​ចរ​បញ្ចុះ​តម្លៃ៖ Air Asia និង Jetstar Asia។

 

១៥. សន្តិសុខ៖ ថៃ​​ត្រូវ​បាន​គេ​ចាត់​ទុក​​ថា ជា​ប្រទេស​មាន​សុវត្ថិភាព​មួយ តែ​ទោះ​យ៉ាងណា នៅ​តែ​មាន​ចោរ​ឆក់​ហោប៉ៅ និង​មនុស្ស​​រក​ផល​ចំណេញ​ដែរ។ ទេសចរ​មិន​គួរ​ដើរ​តែ​ម្នាក់​ឯង​ក្នុង​ទីក្រុង​បាងកក​ទេ៕ ​​

 

អត្ថបទពាក់ព័ន្ធ៖

 

៥​កន្លែង​ដ៏​ទាក់​ទាញ​នៅ​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ ខ្មែរ​និយម​ទៅ​កម្សាន្ត​ជាង​គេ ចុច​ត្រង់​នេះ

 

ទឹក​ធ្លាក់​២​របស់​ថៃ ជាប់ជា​ទឹកធ្លាក់​ស្អាតចំណោម១០៥​​លើ​លោក ចុច​ត្រង់​នេះ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ travelerscheatsheet

អត្ថបទពេញនិយម