១​ឃ្លា​​​​របស់​ Ronaldo ប្រេស៊ីល អាច​ផ្ទុះ​សំណើច

  • 2016-01-27 13:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldo វីរបុរស​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​​ធ្លាប់​ជួយ​ប្រេស៊ីល​លើក​ពាន​ World Cup ២​សម័យ​កាល​​នៅ​ឆ្នាំ​១៩៩៤ និង​​២០០២ ធ្លាប់​​និយាយ​​ពាក្យ​១​ឃ្លា ធ្វើ​ឲ្យ​​អ្នក​ស្នេហា​វិស័យ​កីឡា​បាល់ទាត់​​ជុំ​វិញ​ពិភពលោក​ហួស​ចិត្ត​​​យ៉ាង​ខ្លាំង។

 

 

​World Cup ឆ្នាំ​១៩៩៨ នៅ​កីឡដ្ឋាន​ជាតិ​បារាំង​ Stade de France ​ប្រេស៊ីល​បាន​​ចាញ់​បារាំង​ ៣-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ខណៈ​ដែល​ Zinedine Zidane​ ស៊ុត​២​គ្រាប់ និង​ Emmanuel Petit​ ស៊ុត​១​គ្រាប់​ទៀត​នៅ​ចុង​ម៉ោង។​ ក្រោយ​​ខក​ចិត្ត​ក្នុង​​ការ​ប្រកួត​នោះ Ronaldo បាន​ឆ្លើយ​នៅ​​ក្នុង​​បទសម្ភាសន៍​​មួយ​ថា៖ "យើង​ចាញ់ ព្រោះ​យើង​មិន​ឈ្នះ”។ ពាក្យ​មួយ​ឃ្លា​នោះ បាន​ក្លាយ​ជា​សម្រង់​សម្ដី​ល្បី​មួយ​របស់ Ronaldo មក​ទល់​បច្ចុប្បន្ន៕

 

​ប្រិយមិត្ត​យល់​យ៉ាង​ណា ចំពោះ​១​ឃ្លា​របស់​ Ronaldo នេះ?

 

 

ដោយ៖ វិន ជីវ័ន្ត