Messi មិន​ចូល​រួម​អូឡាំពិក តែ​នឹងលេង​ Centennial Copa America

  • 2016-02-02 22:25:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Gerardo Martino បាន​ចេញ​មក​បញ្ជាក់​ថា​កីឡាករ ប្រធាន​ក្រុម Lionel Messi នឹង​មិន​មាន​ឈ្មោះ ជាមួយ​ក្រុមបាល់ទាត់​យុវជន​ជម្រើស​ជាតិ​អាហ្សង់ទីន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្តៅ​នៅ​ទីក្រុង Rio de Janeiro នោះទេ។

 

 

ការ​លើក​ឡើង​ដូច្នេះ​របស់​គ្រូ​បង្វឹក​ខាងលើ​ដោយ​សារ Messi ជាប់​កាតព្វកិច្ច​​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ ក្នុង​កម្មវិធី Centennial Copa America ២០១៦ ដែល​នឹង​ធ្វើការ​ប្រកួត​នៅ​សហរដ្ឋអាមេរិក។ Martino បាន​និយាយ​ថា៖ “Messi មិន​អាច​ទៅ​ជួយ​ជម្រើស​ជាតិ​យុវជន​អាហ្សង់ទីន​នៅ​អូឡាំពិក​បាន​ទេ (អូឡាំពិក​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​លើស​អាយុ​២៣​ឆ្នាំ​ចំនួន​៣​នាក់) ដោយ​សារ​រូបគេ​មាន​ភារកិច្ច​ច្រើន​ជាមួយ ក្រុម​ឈុត​ធំ។"

 

ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​អាហ្សង់ទីន​នឹង​ធ្វើការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រេស៊ីល​ពី​ថ្ងៃ​ទី៥ ដល់​ទី​២១ ខែ​សីហា ឆ្នាំ២០១៥ រី​ឯ​ឈុត​ធំ​វិញ​ត្រូវ​ចូលរួម​ប្រកួត Centennial Copa America នៅ​សហរដ្ឋ​អាមេរិក​នៅថ្ងៃទី៣ ដល់ ២៦ ខែ​មិថុនា។

 

ក្រៅ​ពី​កាលវិភាគ​ដ៏​មមាញឹក​ខាងលើ​លោក Martino ត្រូវ​ដឹកនាំ​កូន​ក្រុម​ដែល​កំពុង​ស្ថិត​នៅ​លេខ៦​ក្នុង​តារាង បន្ត​ប្រកួត​ជម្រុះ​ពានរង្វាន់​ពិភពលោក ដោយ​ថ្ងៃ​ទី ២៤មិថុនា អាហ្សង់ទីន​ត្រូវ​ប៉ះ​ឈីលី និង​រំលង​បាន​៥ថ្ងៃ​បន្ទាប់​ប៉ះ បូលីវី៕ ​

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ Marca