ចិន​បង្កើត​ព្រះអាទិត្យ​សិប្បនិម្មិត​មាន​កម្ដៅ​ក្ដៅ​ជាង​​ស្នូល​ព្រះអាទិត្យ​៣​ដង

  • 2016-02-11 18:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​ចិន​​ប្រចាំ​​វិទ្យាស្ថាន​ Institute of Physical Science បាន​សាង​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​​កាល​ពី​ថ្មីៗ​នេះ​​ ដោយ​អាច​បង្កើត​ព្រះ​អាទិត្យ​សិប្បនិម្មិត​ដែល​មាន​កម្ដៅ​ក្ដៅ​ជាង​ស្នូល​​​ព្រះអាទិត្យ​ដល់​ទៅ​៣​ដង។

 

 

​​​​​​​​

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា​​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​រក្សា​ព្រះ​អាទិត្យ​សិប្បនិម្មិត​​ដែល​មាន​កម្ដៅ​ប្រមាណ​៥០​លាន​អង្សា​សេ​នេះ​​បាន​​​រយៈ​ពេល​ ១០២​វិនាទី​ មុន​នឹង​វា​រលាយ។ គោល​ការ​នៃ​ការ​បង្កើត​ឡើង​នេះ​គឺ​វា​​ស្ថិត​នៅ​ក្នុង​​គម្រោងការ​ Experimental Advanced Superconducting Tokamak (East) ដើម្បី​​រិះ​រក​វិធី​បង្កើត​ប្រភព​ថាមពល​មួយ​ចេញ​ពី​រ៉េអាក់ទ័រ​នៃ​ការ​រំលាយ​​ថាមពល​នុយក្លេអ៊ែរ។

 

 

 

ប្រសិន​បើ​គម្រោងការ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​​វា​នឹង​អាច​​ផ្ដល់​នូវ​​ប្រភព​ថាមពល​​មិន​ចេះ​អស់​មួយ​ ដែល​អាច​នឹង​ដោះស្រាយ​​វិបត្តិ​ថាមពល​ពិភពលោក​បាន។ គួរ​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ពិភពលោក​ប្រើ​ប្រាស់​ឥន្ធនៈ​ហ្វូស៊ីល​ជា​ប្រភព​ថាមពល​ ដែល​វា​អាច​នឹង​​បាត់​បង់​នៅ​ពេល​ណា​មួយ។​​

 

 

ដំណើរ​ការ​​នៃ​ការ​រំលាយ​​គឺ​គេ​បាន​ប្រើ​ប្រាស់​អាតូម​អ៊ីដ្រូហ្សែន​ពីរ​ប្រភេទ deuterium និង​ tritium ដើម្បី​​ចាក់​បញ្ចូល​ទៅ​​ក្នុង​ធុង​ឧស្ម័ន​ដ៏​ធំ​មួយ។ បន្ទាប់​មក​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បន្ថែម​ថាមពល​មួយ​ប្រភេទ​​មាន​ទម្រង់​ជា​អ៊ីយ៉ុង​ប្លា​ស្មា ដែល​អាច​បញ្ចេញ​ថាមពល​បាន​យ៉ាង​មហិមា។​​​​​​​

​​​​ យ៉ាង​ណា​ក្ដី​ដើម្បី​ឲ្យ​គម្រោង​ការ​នេះ​​ប្រព្រឹត្ត​ទៅ​​បាន​ ​គេ​​អាច​នឹង​ត្រូវ​ចំណាយ​​ពេល​​រាប់​សិប​ទសវត្ស​​ទៀត​ឯ​ណោះ៕​​​ ​​​​​​​​​​

 

ចុច​អាន៖ អូបាម៉ា ចាប់​ផ្ដើម​នឿយហត់​​នឹង​គេ​សុំ​ថត Selfie

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ DailyMail, hindustantimes​​​