បង​ប្អូន​ភ្លោះ​​​ ​កើត​បាន​កូន​ភ្លោះ​​ដូច​គ្នា​​​ទៀត

  • 2016-02-24 21:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បងប្អូន​​​​ភ្លោះ​​ស្រី​​​​​វ័យ៣៦​ឆ្នាំ​ អ្នក​ស្រី Kelli Wall និងអ្នកស្រី Kerri Bunker ​រស់​​នៅ​​ទីក្រុង​ Orem ​រដ្ឋ​ Utah ​​សហរដ្ឋ​អាមេរិក ​បាន​ស្វាគមន៍​​​​​​កូន​ភ្លោះ​លើក​ទី​ពីរ​​ ​ដូច​គ្នា​​នៅ​មន្ទីរ​ពេទ្យ​​ Timpanogos Regional ភាគ​ខាង​ត្បូង​ក្រុង​ Salt Lake​​​​ ក្នុង​រយៈ​ពេល​​តែ​ប៉ុន្មាន​សប្ដាហ៍​ពី​គ្នា​ប៉ុណ្ណោះ។

 

 

កូន​ភ្លោះ​របស់​អ្នក​ស្រី Bunker ​​កើត​នៅ​ថ្ងៃ​ទី ១៣កុម្ភៈ ​ឆ្នាំ ២០១៦​ ចំណែក​​​​កូន​ភ្លោះ​របស់ ​អ្នក​ស្រី Wall ​​ កើត​​រយៈ​ពេល​​​​បី​​សប្ដាហ៍​ក្រោយ​។ អ្នក​ស្រី Wall ​បាន​​សម្រាល​កូន​លើក​ដំបូង​​ និង​ជា​ភ្លោះ​ស្រី​​កាល​ ៥​ឆ្នាំ​មុន​​ ​និង​អ្នក​ស្រី Bunker ​​សម្រាល​បាន​កូន​ភ្លោះ​​​​ដែរ​​​នៅ​មួយ​ឆ្នាំ​បន្ទាប់។

អ្នក​ស្រី Kelli Wall ​​ប្រាប់​​ថា៖​ ​"ពួក​យើង​ជា​គ្រូ​បង្រៀន​​​នៅ​សាលា​​​ជាមួយ​គ្នា ​ឯ​ប្ដី​របស់​យើង​ជា​មិត្ត​ភ័ក្ដិ​ល្អ​នឹង​គ្នា​ទៀត"។ ​​​អ្នក​ស្រី​​ Bunker ​មាន​កូន​​ចំនួន ៥នាក់​​ ​​ដោយ​​​ភ្លោះ​​ពីរ​ដង ​និង​​កូន​ស្រី​​តែ​ឯង​ម្នាក់​។ ឯ អ្នក​ស្រី Wall ​មាន​កូន​ចំនួន ៤ ​ដោយ​ភ្លោះ​ដំបូង​អាយុ ៥ឆ្នាំ​​ហើយ​៕

 

 

 

 

ចុចអាន៖ កូន​ភ្លោះ​មួយ​គូ ក្លាយ​ជា​ស្រី​ស្អាត​ជាង​គេ​ប្រចាំ​សាកល​វិទ្យាល័យ

ចុចអាន៖ អត់​ដល់​១ឆ្នាំ​ផង ស្ត្រី​ម្នាក់​កើត​បាន​កូន​ភ្លោះ ពីរ​គូ!

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ ABC

អត្ថបទពេញនិយម