មេ Facebook​ ​ប្រើ​ស្គុត​ ​បិត ​Webcam​ ​និង​Microphone​ ​កុំព្យូទ័រ​

  • 2016-06-22 16:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Mark Zuckerberg​ ​បាន បង្ហោះ​សារ​ ​អម​ជា​មួយ​រូបភាព​ ​អបអរ​ ​Instagram​ ​ដែល​មាន​អ្នក​ប្រើប្រាស់​ជាង​ ​៥០០​លាន​នាក់​ក្នុង​មួយ​ខែ​ ​និង​ជាង​ ​៣០០​លាន​នាក់​ក្នុង​មួយ​ថ្ងៃ​ ​ហើយ​រូបភាព​នោះ​ ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ ជា​មួយ​ ​កុំព្យូទ័រ​ ​ដែល​មាន​ស្គុត​បិត​ ​Webcam​ ​និង​ Microphone​ ​។​

 

 

មតិ​ជា​ច្រើន​អះអាង​ថា​ ​នេះ​ជា​ហេតុផល​ ​សុវត្ថិភាព​ ​ដែល​ ​Mark​ ​ត្រូវ​តែ​ធ្វើ​ ​ដើម្បី​ប្រាកដ​ពី​ ​សុវត្ថិភាព​លើ​ឧបករណ៍​បច្ចេកវិទ្យា​ ​ដែល​នៅ​ជិត​គាត់​បំផុត​ ​។​ ​

 

 

គួរ​រំលឹក​ផង​ដែរ​ថា​ ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ ​គណនី​ ​Twitter​ ​និង​ Pinterest​ ​ផ្ទាល់​ខ្លួន​របស់​ ​Mark Zuckerberg​ ​ត្រូវ​គេ​វាយលុក​បាន​សម្រេច​ ​ដែល​ធ្វើ​ឲ្យ​គេ​ជឿ​ថា​ ​Mark​ ​នឹង​ក្លាយ​ជា​គោលដៅ​សំខាន់​បំផុត​សម្រាប់​ពួក​ ​Hacker​ ​៕

 

អាន​បន្ត​ ​៖​ក្រុមហ៊ុន​មេ​ហ្គេម​ League of Legends សម្រេច​ទិញ​​ក្រុមហ៊ុន​ផលិត​ហ្គេម​ Clash of Clans​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ​ប្រភព​ ​៖​ mashable