កម្មវិធី​​ថ្មី​ពី​ Microsoft ថត​រូប​បាន​ល្អ​ជាង​ កម្មវិធី​មាន​ស្រាប់​លើ​ iPhone

  • 2016-07-28 18:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Microsoft ទើប​បញ្ចេញ​កម្មវិធី​ថត​រូប​​ដ៏​ឆ្លាត​វៃ​មួយ​ឈ្មោះ​ថា​ Pix​ អាច​ថត​រូបភាព​បាន​ស្អាត​ល្អ​ជាង​កម្មវិធី​ដើម​ដែល​មាន​នៅ​លើ​ iPhone ស្រាប់​ទៅ​ទៀត។

 

 

បច្ចុប្បន្ន​កម្មវិធី​នេះ​​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​ពី​ App Store របស់​ Apple ដោយ​កម្មវិធី​នេះ​ប្រើ​នូវ​បច្ចេកវិទ្យា​ឆ្លាត​វៃ​អាច​​បង្កើន​គុណភាព​រូបភាព​ដោយ​ស្វ័យប្រវត្តិ ពោល​អ្នក​ប្រើ​ប្រាស់​មិន​ចាំ​បាច់​ឈឺក្បាល​នឹង​ការ​កំណត់​ Setting ដូច​កម្មវិធី​ថត​រូប​ដទៃ​ឡើយ។ អ្វីៗ​នឹង​ធ្វើ​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ដូច​ជា​គ្រប់​គ្រង​ការ​កំណត់​ Focus, Exposure, ពណ៌​ និង​ Setting ដទៃ​ទៀត។

 

 

រាល់​ពេល​ដែល​ចុច​លើ​ប៊ូតុង​ថត​រូប​ កម្មវិធី​នឹង​ចាប់​យក​រូបភាព​ដល់​ទៅ​ ១០​ ប្លង់​ ដោយ​ក្នុង​ចំណោម​ ១០ ប្លង់​នេះ​ កម្មវិធី​នឹង​ជ្រើស​​រូបភាព​ ៣ ប្លង់​ស្អាត​ជាង​គេ​ឲ្យ​អ្នក​ជ្រើស។ ពេល​​អ្នក​ជ្រើស​រួច​ កម្មវិធី​នឹង​លុប​ចោល​ដោយ​ស្វ័យ​ប្រវត្តិ​​រូបភាព​ ៩ ប្លង់​ផ្សេង​ទៀត​ ដែល​អ្នក​មិន​ពេញ​ចិត្ត។

 

 

លើស​ពី​នេះ​ទៅ​ទៀត​ប្រសិន​បើ​កម្មវិធី​យល់​ថា​មាន​កាយ​វិការ​ណា​មួយ​ដែល​សំខាន់​ក្នុង​រូបភាព​របស់​អ្នក​ កម្មវិធី​នឹង​រក្សា​ទុក​រូបភាព​ Live (រូប​មាន​ចលនា) សម្រាប់​អ្នក​ភ្លាម។

 

បញ្ជាក់៖ កម្មវិធី​ខាង​លើ​ដំឡើង​បាន​តែ​​នៅ​លើ​ iPhone 5s, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE និង​ម៉ូដែល​ iPad ដែល​ដំណើរ​ការ​លើ​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 9.0 ឡើង​ទៅ៕

 

​ចង់​សាក​ល្បង​ប្រើ​កម្មវិធី​ Pix អាច​ចុច​លើ​រូប​ខាង​ក្រោម៖

 

 

 

 

ចុច​អាន៖ ហ្គេម​ពស់ស៊ីពណ៌​ចេញ​ថ្មី មាន​នៅ​លើ Android និង iOS ហើយ!

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BGR​