ឱកាស​និស្សិត​​វិស្វកម្ម​​អគ្គិសនី ប្រកួត​បង្កើត​​ស្នា​ដៃ​​ថ្មី​ យក​​រង្វាន់ ១០០០ ដុល្លារ

  • 2017-01-13 08:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ប្រជែង​​ ក្រោម​ប្រធាន​បទ ”វិស្វកម្មអគ្គិសនីនៅក្នុងវិស័យកសិកម្ម” ជា​កម្មវិធីបង្កើត​ឡើង​ជាលើកដំបូង​ដោយ​ដេប៉ាតឺម៉ង់ អគ្គិសនី និងថាមពល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្រាប់​និស្សិត​ជំនាញ​ផ្នែក​​វិស្វកម្ម​អគ្គីសនី ដើម្បី​​ប្រកួត​​ប្រជែង​បង្កើត​ស្នា​ដៃ​ថ្មី ​យក​រង្វាន់​ ១០០០ ដុល្លារ។​

រូប​តំណាង | Github

**គោលបំណងនៃកម្មវិធី៖**

  • លើកទឹកចិត្តអោយនិស្សិតប្រើប្រាស់នូវចំណេះដឹងដែលពួកគេបានរៀន យកទៅប្រើប្រាស់ ឬបង្កើតជាអ្វីដែលថ្មី
  • បង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរបទពិសោធន៍ រវាងនិស្សិតនៅក្នុងវិទ្យាស្ថាន និងក្រៅវិទ្យាស្ថាន
  • លើកកំពស់វិស័យវិស្វកម្ម និងវិទ្យាសាស្ត្រ
  • ទាក់ទាញចំណាប់អារម្មណ៍ពីស្ថាប័នរដ្ឋ និងឯកជន តាមរយៈស្នាដៃការងាររបស់និស្សិត។

លក្ខខណ្ឌចូលរួមប្រកួត គឺ៖

  • បំពេញ​ឈ្មោះ​តាម​អន​ឡាញ នៅ​ទី​នេះ
  • និស្សិតត្រូវបង្កើតជាក្រុមដែលមានសមាជិកពី ៣ ទៅ ៥នាក់
  • សមាជិកក្រុមត្រូវតែជានិស្សិតដែលសិក្សានៅក្នុងឆ្នាំសិក្សាខុសៗគ្នា
  • ក្នុងក្រុមនីមួយៗមានសមាជិក​មក​ពី​សាលា​ផ្សេង​ក៏​បាន តែត្រូវ​មាន​សមាជិក​ដែល​ជា​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(តិចណូ​)​ យ៉ាង​តិច ២ ឬ ៣​នាក់។

អត្ថប្រយោជន៍​ទទួល​បាន៖

  • ជយ​លាភី​លេខ​ ១ ទទួល​បាន ទឹក​ប្រាក់ ១ ០០០​ ដុល្លារ។
  • ជយ​លាភី​លេខ​ ២ ទទួល​បាន ទឹក​ប្រាក់ ៦០០ ដុល្លារ
  • ជយ​លាភី​លេខ​ ៣ ទទួល​បាន ទឹក​ប្រាក់ ៤០០​ ដុល្លារ និង​រង្វាន់​លើក​ទឹក​ចិត្ត​ជា​ច្រើន​ទៀត។

សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ទំនាក់​ទំនង​លោក ម៉ក់ ដាវីយេ និស្សិតឆ្នាំទី៥​ ផ្នែកអគ្គិសនី និងថាមពល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង​ជាអ្នក​រៀប​ចំ​កម្មវិធី EESCon2017

អ៊ីម៉េល៖ captain.davye@gmail.com ទូរស័ព្ទ៖ 010373169/ 078 373169

អត្ថបទ៖ រក្សា