CEO នៅ​លីវ​​លោក Tim Cook ដឹង​ប្រាក់​ខែ មួយ​ខែ​ទទួល​បាន​ប៉ុន្មាន​អត់?​

  • 2017-04-27 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាមការ​​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ Paycheck.in បាន​បង្ហាញ​ពី​ទំហំ​ប្រាក់​ខែ​របស់​ប្រធាន​ក្រុមហ៊ុន​ Apple លោក​ Tim Cook។

គេហទំព័រ​​នេះ​បញ្ជាក់​ថា ​ក្នុង​មួយ​​ឆ្នាំ Cook រក​​បាន​​ ៨,៧៤ ​លាន​ដុល្លារ ប្រហែល ៧២,៨ ម៉ឺន​ដុល្លារក្នុង​មួយ​ខែ​។ បើ​គិត​ប្រចាំ​សប្ដាហ៍​គាត់​អាច​រក​បាន​ប្រហែល ១៦,៨ ម៉ឺន​ដុល្លារ បានន័យថា​មួយ​​ថ្ងៃ​បាន​ប្រហែល ២ ម៉ឺន ៣ ពាន់​ដុល្លារ​។​

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​លោក Tim Cook នៅ​លីវ​មិន​ទាន់​មាន​ដៃគូ​ជីវិត​ទេ ខណៈ​ស្ថាបនិក​ក្រុមហ៊ុន​យក្ស​ដទៃៗ​ទៀត មាន​កូន​ពីរ​បី​អស់​​ទៅ​ហើយ​។​

ប្រភព៖ paycheck   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា