មិន​ធម្មតា​ឡើយ តារា​ស្រី​កម្ពុជា​រូប​នេះ​​ធ្លាប់​សិក្សា​ផ្នែក Fashion & Design នៅ​អង់គ្លេស

  • 2017-05-03 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​វ័យ​ក្មេង​ កម្ពុជា​ អោកចាន់ សេរីរ័ត្ន ជា​និស្សិត​ផ្នែក Fashion & Design នៅ​សាកល​វិទ្យាល័យ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ឱកាស​​បាន​ទៅ​សិក្សា​នៅ​ទីក្រុង London ។

សេរីរ័ត្ន បាន​លើក​ឡើង​ថា​សព្វ​ថ្ងៃ​នាង​ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ច្នៃ​ម៉ូដ ដោយ​ធ្លាប់​បាន​ទៅ​ចែក​រំលែក​កម្មវិធី​សិក្សា​ (Exchange Program) នៅ​ទីក្រុង London ចក្រភព​អង់គ្លេស​ រយៈពេល​២​ខែ​ ជាមួយ​នឹង​និស្សិត​មក​ពី​ប្រទេស​ផ្សេង​ៗ​ជុំវិញ​ពិភពលោក​តាម​រយៈ​សាកល​វិទ្យាល័យ​ដែល​នាង​កំពុង​សិក្សា។

“ពេល​ហ្នឹង​នៅ​កម្ពុជា​មាន​តែ​ខ្ញុំ​ម្នាក់​គត់​ដែល​បាន​ទៅរៀន​ទី​នោះ​ វា​ជា​បទពិសោធន៍ និង​ភាព​អស្ចារ្យ​សម្រាប់​ខ្លួន​ឯង" ស្រី​ស្អាត​បន្ត។

តួ​ស្រី​ក្នុង​រឿង "We Are One: ក្រោម​មេឃ​តែ​១" បន្ថែម​ថា​​អាជីព​ជា​អ្នក​ច្នៃ​ម៉ូដ​គឺ​ជា​ក្ដី​សុបិន​របស់​នាង​តាំង​ពី​ក្មេង​ សូម្បី​តែ​ក្រុម​​គ្រួសារ​របស់​នាង​ផ្ទាល់​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​ចាប់​ជំនាញ​នេះ​ដែរ​ ព្រោះ​ដោយ​សារ​ឃើញ​ទេពកោសល្យ​តាំង​ពី​ក្មេង​របស់​នាង។

“ម៉ាក់​ប្រាប់​រហូត​ហ្នឹង​ថា​នៅ​ក្មេង ខ្ញុំ​ចូល​ចិត្ត​កាត់​អាវ​កាត់​ខោ​ឲ្យ​តុក្កតា អ៊ីចឹង​ហើយ​អាច​និយាយ​ថា​ខ្ញុំ​មាន​និស្ស័យ​ជាមួយ​ការ​ច្នៃ​ម៉ូដ​ហ្នឹងតែម្ដង"។ តារា​ស្រី​បញ្ជាក់​៕​​​​​​​

អត្ថបទ៖ Samedy