អនាគតអ្នក​បើក​ឡាន​ដឹក​ទំនិញនឹង​ដាច់​អាជីព​ បើ​បច្ចេកវិទ្យា​វិវត្ត​ដល់ដំណាក់កាលចុងក្រោយ

  • 2017-05-24 03:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥទ្ធិពល​នៃ​ការ​វិវត្ត​ទៅ​រក​ការ​ផលិត​រថយន្ត​អាច​បើកបរ​ដោយ​ស្វ័យប្រវត្តិ​​កំពុង​រីក​រាល​ដាល។

ក្នុង​​ពេល​​រថយន្ត​ស្វ័យ​ប្រវត្តិ​ជ្រាប​ចូល​ទៅ​ក្នុង​ទីផ្សារ​អាមេរិក​កាន់​តែ​ខ្លាំង វិស័យ​ការងារ​នៃ​អាជីព​អ្នក​បើកបរ​រថយន្ត​ដឹក​ទំនិញ​ឫ​រថយន្ត​​ធំៗ​ នឹង​ត្រូវ​កាត់​បន្ថយ​​ប្រមាណ ២៥,០០០ នាក់​ក្នុង​មួយ​ខែ​ឫ​ជាង ៣០ ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ Goldman Sachs។

​ របរ​ជា​អ្នក​បើក​រថយន្ត​ធំ​ៗ ក្នុង​សហរដ្ឋអាមេរិក​មាន​សន្ទុះ​ខ្ពស់​ជាង​អ្នក​បើក​រថយន្ត​ក្រុង​និង​តាក់ស៊ី។ ត្រឹម​ឆ្នាំ ២០១៤ ពលរដ្ឋ​អាមេរិក​ជិត ៤ លាន​នាក់​បាន​ចាប់​យក​អាជីព​ជា​អ្នក​បើកបរ ក្នុង​នោះ​ប្រមាណ ៣,១ លាន​នាក់​ជា​អ្នក​បើក​រថយន្ត​ធំ។

របាយការណ៍​នេះ​បាន​បង្ហាញ ទីផ្សារ​លក់​រថយន្ត​បើក​ស្វ័យ​ប្រវត្តិ​រំពឹង​ទុក​នឹង​មាន​ប្រមាណ ២០ ភាគរយ​នៃ​ទីផ្សារ​រថយន្ត​សរុប​ ក្នុង​ចន្លោះ​ឆ្នាំ ២០២៥ ទៅ ២០៣០​។​

ជុំ​វិញ​របាយការណ៍​ខាង​លើ​អ្នក​វិភាគ​បាន​ទាយ​ទុក​ មុខ​តំណែង​មួយ​ចំនួន​រួម​មាន​លេខា​, បេឡា, បុគ្គលិក​ធនាគារ, អ្នក​បម្រើ​ក្នុង​ភោជនីយដ្ឋាន និង​ភ្នាក់ងារ​អចលនទ្រព្យ​​ក៏​អាច​នឹង​ប្រឈម​មុខ​ខ្ពស់​ដូច​គ្នា​ពី​ការ​បាត់បង់​ការងារ​ ព្រោះ​ដោយ​សារ​បច្ចេកវិទ្យា​មាន​ការ​វិវត្ត​កាន់​តែ​ខ្លាំង​ឡើង​។

បន្ត​ចុច​អាន៖

ប្រភព៖ CNBC   ប្រែសម្រួល៖ កៅ រក្សា