Ibrahimović យក​ជើង​ដាក់​ក្នុង​ពាន Europa League ត្រូវ​ Fan​ ​ថា​ឲ្យ​ស្ពឹក​មុខ

  • 2017-05-25 03:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មិន​បាន​ចូល​លេង Zlatan Ibrahimović បាន​បង្ហោះ​រូប​មិន​សមរម្យ​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម ក្រោយ​ពី​ Manchester United ឈ្នះ​ពាន Europa League កាល​ពី​យប់​មិញ។

បន្ទាប់​ពី​បំបាក់​ Ajax ២-០ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Europa League ក្នុង​កីឡដ្ឋាន Friends Arena  ប្រទេស​ស៊ុយអែត Zlatan Ibrahimović បាន​បង្ហោះ​រូប​ក្នុង​ Instagram ​កាល​ពី​៤​ម៉ោង​មុន​ ដោយ​ដាក់​ជើង​ម្ខាង​ចូល​ទៅ​ក្នុង​ពាន Europa League ហើយ​​រូប​នោះ​ថត​នៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់។

ត្បិត​តែ​មាន​ចំនួន Like ច្រើន ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​និង​និយាយ​ពាក្យ​ត្រង់​ទៅ Ibrahimovićថា៖ "សូម​ដាក់​ជើង​ដ៏​អាក្រក់​របស់​អ្នក​ចេញ​​ពី​ពាន​ទៅ បង្ហាញ​ការ​គោរព​ខ្លះ​ផង"។ ឯ​អ្នក​គាំទ្រ​ម្នាក់​ចូល​​បញ្ចេញ​​មតិ​ត​ថា៖ "មិន​បាច់​ឆ្ងល់​ទេ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​ឈ្នះ champion league...អ្នក​មិន​សម​ទទួល​បាន​វា​ទេ។ ពាន​ត្រូវ​តែ​​ទទួល​ការ​គោរព"៕ ​​

ប្រភព៖ Instagram   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ