មកមើលជីវិតរស់នៅដ៏សាមញ្ញបំផុត របស់សេដ្ឋីស្រុកខ្មែរ ឧកញ៉ា ម៉ុង ឫទ្ធី

  • 2017-06-08 09:34:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​មាន​ងារ​ជា​ឧកញ៉ា និង​មាន​ជំនួញ​ធំ​ៗជា​ច្រើន​ក្នុង​ដៃ ប៉ុន្តែ​សេដ្ឋី​ស្រុក​ខ្មែរ​មាន​ឈ្មោះ​ល្បី​ល្បាញ​ ឯកឧត្ដម​បណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី បាន​ប្រើ​ជីវិត​រស់​នៅ​យ៉ាង​​សាមញ្ញ​បំផុត។ ​ជាក់​ស្ដែង​កន្លង​ទៅ​ក្រុម​ការងារ​ Sabay ក៏​ធ្លាប់​បាន​ទៅ​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​លោក​ដោយ​ផ្ទាល់​ទៀត​ផង និង​បាន​ដឹង​ពី​សកម្មភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក បង្ហាញ​ពី​ជីវិត​រស់​នៅ​សាមញ្ញ​ៗ​មិន​ខុស​ពី​ប្រជាជន​ធម្មតា​នោះ​ទេ​។

ខាង​ក្រោម​ជា​រូប​ភាព​មួយ​ចំនួន​ដែល​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បង្ហាញ​ពី​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​៖​​

ឯកឧត្ដម​​បណ្ឌិត​ ឧកញ៉ា ម៉ុង ឬទ្ធី ​ជា​ពាណិជ្ជករ​ដ៏​ល្បី​ឈ្មោះ​​ម្នាក់​នៅ​ប្រទេស​កម្ពុជា។ លោក​ជា​អ្នក​ជំនួញ​ម្នាក់​ផ្ដោត​សំខាន់​លើ​​មុខ​របរ កសិកម្ម កសិឧស្សាហកម្ម កែច្នៃ ការនាំចេញ ជា​ដើម​។ អ្វី​ដែល​គួរ​កោត​សរសើរ​នោះ លោក​តែង​ជួយ​ប្រជាពលរដ្ឋ​ជា​ច្រើន​ឱ្យ​ទទួល​បាន​ការងារ តាម​រយៈ​មុខ​ជំនួញ​របស់​លោក និង​ការ​ផ្ទេរ​ចំណេះ​ដឹង​ផ្នែក​កសិកម្ម​ទៅ​កាន់​បង​ប្អូន​ប្រជា​កសិករ​ជា​ច្រើន​ទៀត​ផង​៕

អត្ថបទ៖ វឌ្ឍនៈ