ឈ្នះ​​មេដាយ​មាស៤​ឆ្នាំ​ជាប់​គ្នា​ សហព័ន្ធ​ប៉េតង់​អន្តរជាតិ​សម្រេ​ច​ផ្ដល់​ពាន​ថ្នាក់​លេខ​១ដល់​កម្ពុជា​

  • 2017-06-20 04:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​​អន្តរជាតិ​បាន​សម្រេច​ផ្តល់​ពាន​រង្វាន់​ចំណាត់​ថ្នាក់​ល្អ​លេខ​១​ដល់​ សហព័ន្ធ​​កីឡា​ប៊ូល និង​ប៉េតង់​​​​​កម្ពុជា​ បន្ទាប់​ពីរ​រយៈ​ពេល​៤​ឆ្នាំ​កន្លង​ទៅ​នេះ អត្តពលិក​កម្ពុជា​ដណ្តើម​បាន​មេដាយ​មាស​ពិភព​លោក​ទាំង​៤​ឆ្នាំ។

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្ហាញ​ថា សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​​អន្តរជាតិបាន​សម្រេច​ផ្តល់​​ពាន​រង្វាន់​​ចំណាត់​ថ្នាក់​​​លេខ​១​​​ដល់​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​​កម្ពុជា​ដោយ​សារ​​​កីឡាករ​ ​កីឡាការិនី​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ទទួល​បាន​មេដាយ​មាស​កម្រិត​ពិភព​លោក​​ជា​បន្ត​បន្ទាប់​ និង​ការ​ដឹក​នាំ​ល្អ​របស់​សហព័ន្ធ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត​កម្រិត​អន្តរជាតិ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​​ ​​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​​អន្តរជាតិ​ដល់​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​អន្តរជាតិ​​មើល​ឃើញ​ថា កម្ពុជា​សាង​ស្នាដៃ​​ និង​ដឹក​នាំ​បាន​ល្អ​បំផុត។

តាម​លិខិត​របស់​ក្រសួង​អប់រំ​បង្ហាញ​ថា​ សហព័ន្ធ​ប៉េតង់​កម្ពុជា​នឹង​បញ្ជូន​កីឡាករ ឬ​​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នឹង​​បញ្ជូន​​មន្ត្រី​របស់​ខ្លួន​ទៅ​ពាន​រង្វាន់​ដ៏​អស្ចារ្យ​មួយ​នេះ​នៅ​ថ្ងៃ​ទី​១​ ខែ​កក្កដា ​ក្នុង​ទី​ក្រុង​ម៉ាកសីយ៍ (Marsseille) ប្រទេស​បារាំង​ក្នុង​ពិធី​បិទ​ការ​ប្រកួត​ប្រចាំ​ឆ្នាំ​នៅ​ទីនោះ​។

លទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​កម្ពុជា​កន្លង​មក អ្នក​ស្រី​​ កែ ឡេង ឈ្នះ​មេដាយ​មាស​ពិភព​លោក​​ពីរ​ដង​គឺ​ឆ្នាំ​២០១៤ និង​២០១៥។ កីឡាករ សុខ ចាន់មាន ឈ្នះមេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៦ និង​កីឡាការិនី អ៊ុក ស្រី​មុំ ឈ្នះ​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៧

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះ​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៧
កីឡាករ សុខ ចាន់មាន ឈ្នះ​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៦
អ្នក​ស្រី កែ ឡេង ឈ្នះ​មេដាយ​មាស​ពិភព​លោក​ឆ្នាំ​២០១៥

ម្ចាស់​មេដាយ​មាស​​ប៉េតង់​ពិភព​លោក​​ឆ្នាំ​២០១៧​ ​បាន​៤​ម៉ឺន​ដុល្លារ​ជា​រង្វាន់​

សុខ​ ចាន់មាន​ ឈ្នះ​មេដាយមាសលំដាប់​ពិភពលោក ​សម​និង​បំណង​ក្នុង​ជីវិត

ជយោ! វីរនារី កែ ឡេង​ ឈ្នះ​មេដាយ​​​មាស​ហើយ ការពារ​មេដាយ​ពិភព​លោក​បាន​សម្រេច

អត្ថបទ៖ ជាន ចាន់រ៉ា