Euro U-21៖ អាល្លឺម៉ង់ ​​ប៉េណាល់ទី ទម្លាក់​អង់គ្លេស​​ឲ្យ​ឈឺ​ចាប់​ម្ដង​ទៀត

  • 2017-06-28 01:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ U-21​របស់​អាល្លឺម៉ង់​បាន​ឡើង​​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ  European Under-21 Championship ហើយ ក្រោយ​ទម្លាក់​ខ្លា​កំណាច​អង់គ្លេស​ដោយ​បាល់​​ប៉េណាល់ទី។

ក្រុម​ទាំង​ពីរ​ធ្វើ​បាន​ល្អ​ដូច​គ្នា​​ទាំង​ពីរ​វគ្គ​ ដោយ​រក​បាន​ម្ខាង​២​គ្រាប់។ អាល្លឺម៉ង់​ជា​អ្នក​បើក​ឆាក​រក​គ្រាប់​បាល់​បាន​មុន​ដោយ Davie Selke នាទី​៣៥ មុន​ពេល​អង់គ្លេស​​តាម​បាន​២​គ្រាប់​វិញ​ដោយ​កីឡាករ Demarai Grayនិង Tammy Abraham (នាទី​៤១​និង​៥០)។ តែ​ដល់​នាទី​៧០ ខាង​ឥន្ទ្រី​ដែក​​ក៏​តាម​បាន​ស្មើ​វិញ​ សម្រេច​ដោយ​កីឡាករ Felix Platte។

លទ្ធផល​ ២-២​តាម​បន្ត​រហូត​ដល់​ចប់​៩០​នាទី ​ហើយ​ពួក​​ត្រូវ​លេង​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង។ យ៉ាងណាមិញ​ក្នុង​ម៉ោង​បន្ថែម​ក្នុង​ទាំង​ពីរ​នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​បាន ដូច្នេះ​ត្រូវ​ឈាន​ដល់​​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​។ ចុងក្រោយ​អាល្លឺម៉ង់​បាន​យក​ឈ្នះ​អង់គ្លេស ៤-៣ បាន​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជួប​អេស្ប៉ាញ ដែល​បាន​យក​ឈ្នះ ​អ៊ីតាលី ៣-១ ក្នុង​ការ​ប្រកួត​យប់​ជាមួយ​គ្នា។

រំឭក​ថា មុន​ការ​ប្រកួត​​លេង គ្រូ​អាល្លឺម៉ង់​ធ្លាប់​​បោះពាក្យ​ទៅ​កាន់​ខាង​អង់គ្លេស​ថា ក្រុម​គេ​មិន​បាច់​ហាត់​ប៉េណាល់ទី ក៏​ឈ្នះ​ដែល ព្រោះ​តាម​អតីត​ក្រុម​ធំ​របស់ អាល្លឺម៉ង់​​ធ្លាប់​ទម្លាក់​​អង់គ្លេស​២​ដង​ហើយ​ក្នុង​ពាន​ធំ​ៗ ឥលូវ​ត្រូវ​ដូច​មាត់​មែន៕ ​​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ