​គណនី iTunes, iCloud និង​ Apple ID ចែក​មិន​ដាច់​មែន ចម្លើយ​នៅ​ទីនេះ

  • 2017-07-02 02:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អ្នក​ប្រើប្រាស់​ iPhone ជា​ច្រើន នៅ​បន្ត​មាន​ចម្ងល់​ក៏​ដូច​ជា​ភាព​ភ័ន្តច្រឡំ​រវាង​គណនី iTunes, iCloud និង​ Apple ID។ តាមពិត​ទៅ​គណនី​ទាំង ៣ គឺ​សុទ្ធ​សឹង​តែ​ដូច​គ្នា ដោយ​វា​ត្រូវ​ប្រើប្រាស់​ការ Sign In នូវ​ Email និង Password (Apple ID) តែ​មួយ ផ្ទុយ​ពី​ការ​គិត​របស់​មនុស្ស​មួយ​​ចំនួន ដែល​ច្រឡំ​ថា​វា​បង្កើត​ដាច់​ដោយ​ឡែក​ពី​គ្នា។​

#១.iTune

iTune

យើង​ប្រើ​បញ្ចូល​គណនី iTunes ដើម្បី​ប្រើប្រាស់​ធ្វើ​ការ​ទិញ​ចម្រៀង​ដែល​ Apple បាន​ដាក់​លក់​ក្នុង​កម្មវិធី Music ដែល​យើង​ធ្លាប់​ឃើញ​ជា​ញឹកញយ។​

#២.iCloud

iCloud

ចំណែក​ឯ​គណនី​ iCloud យើង​បញ្ចូល​ក្នុង​ការ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​គេហទំព័រ​ iCloud.com ដែល​សោត​យ៉ាង​មាន​មុខងារ​ពិសេសៗ​ដូច​ជា Pages, Number, Keynote និង​ Find My iPhone/iPad។ អ្វី​ដែល​កាន់​តែ​ពិសេស​គឺ​មុខងារ​ Photo Library ខណៈ​បើ​យើង Sign in គណនី iCloud មួយ​ក្នុង​ទូរសព្ទ ២ ឧទាហរណ៍​រវាង​ប្ដី​និង​ប្រពន្ធ នោះ​ពួក​គេ​នឹង​បាន​ឃើញ​រាល់​រូបភាព​ទាំង​អស់​លើ​ iPhone របស់​ដៃ​គូ​ម្ខាង​ទៀត។ ​ #៣.Apple ID

Apple ID

រីឯ​គណនី Apple ID ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ដឹង​ស្រាប់​ហើយ យើង​ប្រើ​សម្រាប់​ទុក​ទាញ​យក​កម្មវិធី​ពី​ App Store មិន​ថា​កម្មវិធី​នោះ ដាក់​លក់​ក្ដី​ឫ​ឥត​គិត​ថ្លៃ​ក្ដី។ គ្រួសារ​ភាគ​ច្រើន​ទម្លាប់​ប្រើ​មុខងារ​ Fmaily Sharing ព្រោះ​មុខងារ​នេះ រាល់​ពេល​ដែល​កូន​របស់​អ្នក​ Download កម្មវិធី​ណា​មួយ​ពី App Store នោះ​វា​នឹង​លោត​ជា​សញ្ញា​បញ្ជាក់​មក​កាន់​ iPhone របស់​ម្ដាយ​ឪពុក ថា​ព្រម​អនុញ្ញាត​ដែរ​ឫ​ទេ?

​​​​​​​មុន​នឹង​បង្កើត​គណនី Apple ID អ្នក​គួរ​ធ្វើ​ការ​បញ្ចូល Security Question និង Email ឱ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ថ្ងៃ​ណា​មួយ​គណនី​នោះ​ខូច​ឫ​មាន​គេ​លួច Hack នោះ​អ្នក​នឹង​មាន​ដំណោះស្រាយ​ក្នុង​ការ​ទាញ​ត្រឡប់​មក​វិញ៕

អាន​បន្ត៖

ប្រភព៖ lifewire   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី