មិនធម្មតាទេ! តារា​​​​សម្ដែង​-ក្រុម​ផលិត​ ២​ប្រទេស រួមគ្នាផលិត​រឿង​ភាគ​​ខ្មែរ​

  • 2017-07-12 02:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ម្សិល​មិញ​​ស្ថានីយ​ទូរទស្សន៍ PNN បាន​រៀប​ចំ​កម្មវិធី​គម្រប់​ខួប ២​ឆ្នាំ របស់​ខ្លួន​ និង​បាន​ប្រកាស​​អំពី​រឿង​ភាគ​ដំបូង​​ដែល​ផលិត​ដោយ​​ក្រុម​ការងារ​ និង​តារា​សម្ដែង ខ្មែរ ថៃ។

ខាត់ វៃហាំង និង ស៊ិន យ៉ូប៊ីន

កញ្ញា ទូច បុប្ផា ប្រធាន​ក្រុម​ផលិត​កម្មវិធី​របស់ PNN បាន​លើក​ឡើង​ថា​រឿង​ភាគ​ខ្មែរ​ដំបូង​នេះ​មាន​ចំណង​ជើង​ថា​ "ត្រី​សូល៍" ដែល​​​និយាយ​អំពី​ស្នេហា​៣​គូ​ ដោយ​២​គូ​ជា​តារា​ខ្មែរ និង​១​គូ​ទៀត​ជា​តារា​ថៃ ហើយ​វា​ជា​ឱកាស​មួយ​​សម្រាប់​តារា​សម្ដែង និង​ផលិតករ​ទាំង​២​ប្រទេស​​​បាន​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ការ​ផលិត​ផង​ដែរ។

“មក​ទល់​ពេល​នេះ​អ្វី​ៗ​គឺ​បាន​រៀប​ចំ​រួច​រាល់​អស់​ហើយ​ទាំង​ក្រុម​ការងារ​ ទីតាំង​ថត និង​សាច់​រឿង​ទាំង​មូល​ ចាំ​តែ​ក្រុង​ពាលី​ចេញ​ថត​តែ​ប៉ុណ្ណាះ​ ហើយ​គោល​ដៅ​ធំ​របស់​យើង​គឺ​ ចង់​ឲ្យ​ក្រុម​កាងារ PNN បាន​សិក្សា​បន្ថែម​ពី​ក្រុម​ផលិតករ​ថៃ​នៅ​ពេល​រឿង​នេះ​ចេញ​ថត"។ កញ្ញា បន្ថែម។

Mai និង Peth

តួអង្គ​សំខាន់ៗ​នៅ​ក្នុង​រឿង​នេះ​មាន​ដូច​ជា ខាត់ វៃហាំង ស៊ិន យ៉ូប៊ីន យឹម ណារ៉ា និង តារា​ថៃ កញ្ញា Mai និង លោក Peth។ សម្រាប់ Mai និង Peth គឺ​ជា​តារា​ថ្មី​ ហើយ​នេះ​គឺ​ជា​រឿង​ទី​១​របស់​ពួក​គេ​ ហើយ​ក៏​ជា​ការ​បង្ហាញ​មុខ​លើក​ដំបូង​ដែរ អ្នក​ទាំង​២​បាន​មក​ដល់​ កម្ពុជា មួយ​រយៈ​ហើយ ពេល​នេះ​សំងំ​ហាត់​សម​សម្ដែង និង រៀន​ភាសា​ខ្មែរ​ផង​ដែរ៕​​​

អត្ថបទ៖ Samedy